​ប្រែ​សម្រួលៈ​វាសនា​៖ ក្រុមហ៊ុន​បាន​និយាយថា Nanocovax វ៉ាក់សាំង​កូវី​ដ​១៩​ផលិត​ជិត​សំរេច​នៅ​វៀតណាម មាន​ប្រសិទ្ធភាព​៩០​ភាគរយ​ប្រឆាំងនឹង​វីរុស​កូរ៉ូណា​។​

​ក្រុមហ៊ុន​Nanogen Pharmaceutical Biotechnology JSC បាន​និយាយថា​ការអះអាង​នេះ​ផ្អែកលើ​ការប្រៀបធៀប​រវាង​លទ្ធផល​ភាពស៊ាំ​លើ​អ្នក​ចាក់​វ៉ាក់សាំង​Nanocovax​ចំនួន​២​ដូស​ក្នុងអំឡុងពេល​សាកល្ប​ង​ដំណាក់កាល​ទី​២​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​នៅ​ក្រុង​ហូជីមិញ និង​អ្នកជំងឺ​ដែល​បាន​ជាសះស្បើយ​។​

​ហូ ញឹន ប្រធាន​Nanogen​បាន​និយាយថា ក្រុមហ៊ុន​បាន​បញ្ជូន​របាយការណ៍​បន្ទាន់​មួយ​អំពី​លទ្ធផល​សាកល្បង​នេះ​ទៅអោយ​ក្រសួង​សុខាភិបាល​អនុម័ត​រួចហើយ​។​

​ការសាកល្បង​វ៉ាក់សាំង​Nanocovax​ដំណាក់កាល​ទី​២​លើ​មនុស្ស​បាន​ចាប់ផ្តើម​កាល​ពី​ថ្ងៃ​២៨​កុម្ភៈ​លើ​មនុស្ស​៥៦០​នាក់​។​

​របាយការណ៍​របស់​Nanogen​ក៏​បង្ហាញ​លទ្ធផល​វិភាគ​ផ្សេងៗ ដែល​បង្ហាញ​លទ្ធភាពរ​បស់​វ៉ាក់សាំង​នេះ​ក្នុង​ការប្រយុទ្ធ​នឹង​វីរុស​កូរ៉ូណា​។​

​បើ​អ្វីៗ​នឹង​ដំណើរ​តាម​ផែនការ វៀតណាម​នឹង​មាន​វ៉ាក់សាំង​កូវី​ដ​១៩​របស់​ខ្លួន​លើក​ដំបូង​នៅ​ត្រី​មាសតី​៤​ឆ្នាំ​២០២១​នេះ​។​ការសាកល្បង​វ៉ាក់សាំង​នេះ​ដំណាក់កាល​ទី​៣​ធ្វើ​លើ​មនុស្ស​១៣.០០០​នាក់​​នៅ​ក្រុង​ហាណូយ ខេត្ត ហ៊ុង​យេន​ភាគ​ខាងជើង និង​ខេត្ត​២​ទៀត​នៅ​តំបន់​ដីសណ្តរ​ទន្លេមេគង្គ​។​

​ក្រសួង​សុខាភិបាល​វៀត​ណា​ម​បន្ត​ប្រឹក្សា​យោបល់​ជាមួយ​អង្គការ​សុខភាព​ពិភពលោក និង​អ្នកជំនាញការ​កូរ៉េខាងត្បូង​អំពី​ការអនុម័ត​Nanocovax៕

​ការសាកល្បង​វ៉ាក់សាំង​Nanocovax​ដំណាក់កាល​ទី​២​លើ​មនុស្ស​បាន​ចាប់ផ្តើម​កាល​ពី​ថ្ងៃ​២៨​កុម្ភៈ​លើ​មនុស្ស​៥៦០​នាក់​