នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១នេះ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ អាស្រា្ត ហ្សេនីកា (AstraZeneca )ចំនួន ៧. ៥២០ដូស ត្រូវបានដឹកមកដល់ខេត្តពោធិ៍សាត់ សម្រាប់ត្រៀមរៀបចំដំណើរការចាក់ សម្រាប់ដូសទី៣ឬដូសជំរុញ នៅព្រឹកថ្ងៃទី៨ ខែសីហាស្អែកនេះជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក្រុមគ្រូពេទ្យ ជួរមុខ ដែលប្រឈមនឹងហានិភ័យនៃការឆ្លងជំងឺកូវីដពេលពលករវិលត្រឡប់មកពីប្រទេសថៃចូលមកប្រទេសកម្ពុជាវិញតាមច្រកព្រំដែនផ្សេងៗ ៕