-កូវីដសព្វថ្ងៃ កំពុងប្រល័យ ជីវិតមនុស្សា
មិនថាតូចធំ មានក្រពិការ ថ្នាក់លើប៉ុណ្ណា
ក៏រងទទួល។
-កូវីដប្លែងថ្មី សាហាវពេកក្រៃ ពិភពរមួល
ស្លាប់គរជើងគ្នា មនុស្សម្នារំជួល នេះហើយកំសួល
ជំងឺសាហាវ។
-សូមកុំភ្លេចខ្លួន ប្រយ័ត្នខុសក្បួន ធ្លាក់ចូលអន្តរាយ
ព្រោះអីកូវីដ វាចាំកំចាយ ជិវិតអន្តរាយ
គ្រប់វិនាទី។
-ត្រូវចាំឲ្យជាប់ ទុកជាទម្លាប់ ដាក់ចិត្តសំភី
៣ការ៣កុំ ជាប់ជាអលជ្ជី នេះជានាទី
ក្នុងផ្លូវជីវិត។
-ក្នុងពេលឥឡូវ កុំដើររកផ្លូវ វាងឆ្ងាយរកជិត
ព្រោះអីកូវីដ វាស្ទាក់ជុំជិត ហើយទីងងឹត
កូវីដបេតី។
-កូវីដខ្លាំងណាស់ ស៊ីសួតរហ័ស តែពីរបីថ្ងៃ
វាកាចសាហាវ លើសជំងឺអ្វី វាមិនប្រណី
សួតមនុស្សលោកទេ។
-ខ្ញុំតែងចងចាំ ពាក្យចាស់លោកផ្តាំ តាំងពីបុព្វេ
លោកថាប្រយ័ត្ន ឲ្យចេះក្រែងរេ បើមិនខ្លាចទេ
នរកស៊ីសួត។
-ឥឡូវជាក់ស្តែង កូវីដបំប្លែង ឥតល្បែងប្រកួត
ឈឺតែពីរថ្ងៃ ប្រល័យចុះក្អួត ដូចនរកស៊ីសួត
បុរាណលោកថា។
-កូវីដអវចី កូវីដអប្រិយ ចាំផ្តាច់សង្ខារ
ឲ្យមនុស្សសង្រេង វង្វេងខ្លោចផ្សារ មនុស្សត្រូវមរណា
ដូចមាន់ដូចទា។
-ដូចនេះត្រូវចាំ ត្រូវនឹកបណ្តាំ ៣កុំ៣ការពារ
ប្រកាន់ឲ្យខ្ជាប់ គ្រប់ពេលវេលា ទើបយើងគ្រប់គ្នា
ឆ្លងផុតអន្តរាយ។
ដោយ៖ ក្រដេវវិច