​ប្រជាពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី ១៨ ឆ្នាំ​ឡើងទៅ​ដែល​ខកខាន​មិនបាន​ទទួល​បាន​វ៉ាក់សាំង​នៅក្នុង យុទ្ធនា​ការចាក់​វ៉ាក់សាំង​នាពេល​កន្លងទៅ​និង​អ្នក​ដែល​ទើប​គ្រប់​អាយុ​១៨​ឆ្នាំ​សូម​ទៅ​ទទួល​ការចាក់​វ៉ាក់សាំង​នៅ​មន្ទីរពេទ្យបង្អែក​រាជធានី​ភ្នំពេញ​ចាប់ពី​ថ្ងៃស្អែក​ទី​៨​ខែសីហា​នេះ​តទៅ​។​នេះ​បើ​យោងតាម​សេចក្តី​ជូន​ព័ត៌មាន​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​៧​ខែសីហា​ឆ្នាំ​២០២១​នេះ​៕