ដោយៈ ប​.​ជ័យ / បន្ទាយមានជ័យៈ​ដូច​បណ្តា​ខេត្ត​មួយចំនួន​ដែរ ខេត្តបន្ទាយមានជ័យ​នៅ​ថ្ងៃទី​៧​ខែសីហា​ ក៏​បានទទួល​រួច​ហើយពី​ការដឹកជញ្ជូន​តាម​ឧ​ទ្ធ​ម្ភា​គ្រ​ចក្រ​នូវ​វ៉ាក់សាំង​អា​ស្ត្រា ហ្សេ​នី​កា​(Astra Zeneca )​​សម្រាប់​ត្រៀម​ចាក់​ពីថ្ងៃ​ស្អែក​តទៅ​ដល់​មុខសញ្ញា​អ្នក​ប្រឈម​ខ្លាំង ។​

​លោក​អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បាន​អញ្ជើញ​ទទួល​វ៉ាក់សាំង​កូ​វីដ​-១៩ បាន​និយាយថា​ នេះ​ជា​អំណោយ​ដ៏​ថ្លៃថ្លា របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន នាយក​ដ្ឋ​មន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា
​ដើម្បី​ចាក់ ជា​ដូ​ស​ទី​៣ ឬ ដូ​ស​ជំរុញ​ ជូន​ដល់​ក្រុមគ្រូពេទ្យ មន្ត្រីរាជការ និង​អាជ្ញាធរ​មូលដ្ឋាន ជួរមុខ ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ (​អ្នក​ប្រឈម​ខ្លាំង​) ។​​លោក​បាន​បន្តថា មិន​ចាំ​យូរ​ទេ យុ​ទ្ធា​នា​ការចាក់​ជូន​នឹង អនុវត្ត ចាប់ពី​ថ្ងៃ អាទិត្យ ទី ៨ ខែ សីហា តាម​ការជូនដំណឹងរបស់​រដ្ឋបាលខេត្ត ៕​សរន