ដោយ: ប.ជ័យ / ព្រំដែនថៃ -កម្ពុជា:ក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ មានពលករខ្មែររជិត១០០នាក់នាក់នាក់ដែលជាប់គាំងនៅព្រំដែនខាងថៃក្នុងភូមិសាស្ត្រស្រុកខ្លងហាតនិងស្រុកអារញ្ញាប្រាថេតខេត្តស្រះកែវ ទល់មុខនឹងស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ ត្រូវបានមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចកងទ័ព នគរបាល កងរាជអាវុធហត្ថនៅស្រុកម៉ាឡៃនិងខេត្តបន្ទាយមានជ័យសម្របសម្រួលជាមួយភាគីថៃ នាំអំណោយស្បៀងអាហាទៅប្រគល់ជូនដើម្បីឱ្យពួកគាត់អាចបន្តស្នាក់នៅបណ្តោះអាសន្ន។នេះបើតាមលោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យប្រាប់កាសែតរស្មីកម្ពុជា។
កងកម្លាំងការពារព្រំដែនវិញបានឱ្យដឹងថា ពលករខ្មែរទាំងនោះ មិនអាចវិលត្រឡប់មាតុភូមិវិញបានទេនាពេលនេះ ព្រោះអាជ្ញាធរកម្ពុជាទប់ស្កាត់ការរីករាលដាលវីរុសដែលតានៃជំងឺកូវីដ១៩ ដែលត្រូវបានំណត់ថា វាមាននៅលើខ្លួនពលករខ្មែរនិងពលករបរទេស ឬក៏ពលរដ្ឋថៃតែម្តង ។
ចំណែកមន្ត្រីស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែ(ដែលមាននិវេសនដ្ឋាននៅស្រុកអារញ្ញាប្រថេត កៀកច្រកព្រំដែនអន្តរជាតិខ្លងលឹក -ប៉ោយប៉ែត) បានឱ្យដឹងថ្ងៃទី៧ខែសីហាថា ពលករខ្មែរដែលធ្វើការនៅប្រទេសថៃចំនួន១៨៥នាក់ មានបំណងចង់វិលត្រឡប់មលកម្ពុជាវិញ តែបានកំពុងជាប់គាំងនិងស្នាក់នៅក្នុងខេត្តច័ន្ទបុរីប្រទេសថៃ ទល់មុខខេត្តបាត់ដំបង បានទទួលអំណោយ ស្បៀងអាហារនិងសម្ភារៈ ពីក្រុមការងាររបស់ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ សហការជាមួយមូលនិធិបណ្តាញលើកកម្ពស់ គុណភាពជីវិតពលករ (Labour Rights Promotion Network Foundation-LPN) និងអាជ្ញាធរពាក់ព័ន្ថៃនៅឋខេត្តច័ន្ទបូរី នៅថ្ងៃទី ៦ ខែសីហា ឆ ។
ក្រុមការងារទាំងនោះ បានចុះជួបសួរសុខទុក្ខ និងនាំយកនូវស្បៀងអាហារមួយចំនួន មានដូចជា អង្ករ មីកញ្ចប់ ទឹកត្រី ទឹកស៊ីអីវ ត្រីខកំប៉ុង មើមឆៃថាវ ប៉េងបោះ ខ្ទឹមបារាំង ពងមាន់ ទឹកដោះគោ ទឹកសុទ្ធ ម៉ាស ជែល ទឹកអាកុលលាងដៃ និងសម្ភារប្រើ ប្រាស់មួយចំនួនទៀត ទៅផ្តល់ជូនដល់បងប្អូនពលករខ្មែរចំនួន១៨៥នាក់ និងកូនក្មេង៧នាក់ ដែលធ្វើដំណើរមកពីបណ្តាលខេត្តផ្សេងៗ និងទីក្រុងបាងកក មានបំណងចង់វិលត្រឡប់ទៅកម្ពុជាវិញ ប៉ុន្តែត្រូវជាប់គាំងនៅខាងព្រំដែនថៃព្រោះកងកម្លាំងកម្ពុជាបិទខ្ទប់មិនអោយចូលប្រទេស ។
បច្ចុប្បន្នពួកគាត់កំពុងជាប់ និងស្នាក់នៅក្នុងខេត្តពលករខ្មែរទាំងអស់ខាងលើ ត្រូវបានអាជ្ញាធរថៃផ្តល់ កន្លែងឱ្យស្នាក់នៅសមរម្យ និងអាហារបីពេលក្នុងមួយថ្ងៃ និងមានសុខភាពល្អជាធម្មតា៕សរន