ឆ្នាំជូត
រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកអាចឆ្លងកាត់លើកំណាត់ផ្លូវរលូនល្អច្រើន ហើយបើចង់ប្រាថ្នាអ្វីមួយតែងសម្រេចជោគជ័យត្រឡប់មកវិញដែរ។ការប្រកបការងារមានភាពល្អប្រសើរ ហើយធ្វើអ្វីតែងមានក្រុមមនុស្សជួយថែរក្សាការពារ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមិនថាផ្លូវទឹក ផ្លូវគោកឬផ្លូវអាកាសក្តីតែងអាចប្រមូលភោគផលត្រឡប់ចូលផ្ទះវិញដូចជាទីគាប់ចិត្ត។ការធ្វើដំណើរឆ្ងាយជិតជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកំពុងជឿនលឿនទៅមុខ និងកំពុងបើកទំព័រថ្មីសម្រាប់អ្នកហើយ៕
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។ ដំណើរជីវិតលោកអ្នកមានការលូតលាស់គួរសម ហេតុនេះបើចង់ទំនាក់ទំនងឬសួរសុខទុក្ខនរណាជាមនុស្សសំខាន់តែងហុចជាលទ្ធល្អជានិច្ច។ថ្ងៃនេះដែរបើលោកអ្នកធ្វើអ្វីតែងងាយឆាប់ចប់និងទទួលបានផលលឿនថែមទៀត។អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកមិនគប្បីជឿពាក្យញុះញង់ចាក់ដោយក្រុមមនុស្សពេកឡើយប្រយ័ត្នឥតការអ្វីសោះមានសត្រូវនៅជុំវិញខ្លួនកាន់តែច្រើន ហើយនាំជួបស្ថានភាពលំបាកនៅគ្រាខាងមុខ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីបើស្គាល់ចិត្តស្គាល់ថ្លើមគ្នាយូរហើយជាឱកាសល្អបំផុតក្នុងការផ្សំផ្គុំជាគ្រួសារផង៕
ឆ្នាំខាល
រាសីល្អជាមធ្យម។ ការរស់នៅមានភាពសុខដុមដូចសព្វមួយដងពុំមានអ្វីប្រែប្រួលប្តូរផ្លាស់គួរកត់សម្គាល់នោះទេ។ការប្រកបការងារ ពុំមានអ្វីប៉ះទង្គិចដល់លោកអ្នកច្រើនទេ ប៉ុន្តែយ៉ាងណាការប្រកបការងារតោងតែប្រយ័ត្នក្រុមមនុស្សបាបមិត្តផងដែរ ពីព្រោះការប៉ងអាក្រក់របស់គេនៅតែមានឥតធូរស្បើយឡើយ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិច ហើយការជួញឆ្ងាយទៀតសោតក៏តែងហុចផលកម្រៃជាងការជួញជិតជានិច្ច។
គូស្នេហ៍កំលោះក្រមុំចូរប្រយ័ត្នកើតមានការរង្គោះរង្គើព្រោះតែអ្នកទីបីចូលមកឡូកឡំ៕
ឆ្នាំថោះ
រាសីស្រុតចុះ។ថ្ងៃនេះលោកអ្នកឱ្យប្រយ័ត្នបញ្ហាឈឺខ្លួនប្រាណ ឬការបាត់បង់ប្រាក់កាសដោយប្រការណាមួយ។ក្រៅពីនេះការប្រកបការងារឱ្យប្រយ័ត្នការចាញ់ប្រៀបគេដោយប្រការណាមួយ។អ្នកប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខជាសន្សឹមៗឥតថយក្រោយទេ តែយ៉ាងណាបើលោកអ្នកចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃឱ្យប្រយ័ត្នបន្តិចព្រោះងាយខាតបង់និងចាញ់បោកគេណាស់។
-រីឯបញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហាកំលោះក្រមុំបើមានជម្លោះវិវាទពេលនេះជាឱកាសល្អក្នុងការដោះស្រាយបំផុត៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។ថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ម្ល៉ោះហើយរាល់ឧបទ្រពចង្រៃតែងរត់ចេញ ហើយរឿងរាវល្អៗរត់ចូលមកវិញ។ក្រៅពីនេះបើមានការប្រកបការងារលោកអ្នកនៅមានរឿងរាវល្អៗគួរឱ្យសប្បាយចិត្តកើតឡើងផងដែរ។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយវិញមានភាពកាក់កបគួរសម ហើយបើចង់ជួញផ្លូវឆ្ងាយទៀតសោតក៏តែងផ្តល់ផ្លែផ្កាគ្រាន់កក់ក្តៅ ។
រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹក៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។ការរស់នៅជួបនូវបញ្ហាស្មុគ្រស្មាញច្រើន ហើយងាយមានទំនាស់ថែមទៀត។ដំណើរជីវិតរបស់លោកអ្នក នាពេលនេះមានភាពភ្លឺថ្លាគួរសម ហើយធ្វើអ្វីក៏តែងជឿនលឿនទៅមុខជានិច្ច។
អ្នកប្រកបរបររកស៊ីជួញដូរវិញការធ្វើជំនួញទីជិតឆ្ងាយមិនសូវផ្តល់ផលល្អប៉ុន្មានឡើយ ពីព្រោះតែការរកផលចំណូលតានតឹង ហើយការចំណាយវិញនោះមានគ្រប់សារពើដែលសឹងរកទប់ទល់ពុំចង់ឈ្នះ។
សេចក្តីស្នេហាប្រុសស្រីកុំចង់ទុំមុនស្រគាលប្រយ័ត្នជួបរឿងទុក្ខប៉ុនភ្នំចង់ទៅមុខមិនរួចថយក្រោយក៏មិនកើត៕
ឆ្នាំមមី
រាសីធ្លាក់ស្រុតចុះ។អ្នកកើតឆ្នាំសេះនៅថ្ងៃនេះការសម្រចចិត្តអ្វីមួយងាយភ្លាំងភ្លាត់ និងជួបបញ្ហាំលំបាកក្នុងការដោះស្រាយផង។លោកអ្នកមានកិច្ចការងារថ្មីច្រើនចូលមកធ្វើឱ្យជួបនូវបញ្ហាលំបាកត្រូវឆ្លងកាត់ផង។
ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរនៅក្នុងថ្ងៃនេះដែរមានភាពលំនឹងល្អ ហើយទោះជួញទីជិតឆ្ងាយអាចរកផលកម្រៃចូលមួយៗគ្រាន់សម្រាប់ការចាយវាយអញ្ចឹងដែរ។
បញ្ហាគូស្នេហ៍ប្រុសស្រីកុំគប្បីយកភាពប្រកែប្រកាន់ និងកំហឹងទល់កំហល់ដាក់ខ្លួនប្រយ័ត្នកើតរឿងជម្លោះវិវាទឥតឈប់ឈរ ហើយឈានមិនដល់ខ្លោងទ្វារអាពាហ៍ពិពាហ៍៕
ឆ្នាំមមែ
រាសីស្រុតចុះ។នៅថ្ងៃនេះងាយកើតបញ្ហាភ្លាំងភ្លាត់ណាស់គប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ។ការប្រកបការងារមានការថយក្រោយ និងងាយកើតជាជម្លោះវិវាទថែមទៀត។បើជាអ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវបោះទុនអ្វីមួយដោយតក់ក្រហល់ឡើយ ហើយត្រូវចេះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយប្រយ័ត្នជួបរឿងស៊យបោះទុនទៅហើយសូន្យឈឹងរកតែដើមមកវិញមិនឃើញ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការរកាំរកូសព្រោះជួនត្រូវរ៉ូវជួនទាស់ទែងគ្នា៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកភ្លឺថ្លា ហេតុនេះសេចក្តីប៉ងប្រាថ្នាឬចង់ពឹងពាក់នរណាក៏តែងសម្រេចជោគជ័យ។ការប្រកបការងារវិញបើមានទំនាក់ទំនងចរចាតែងអាចសម្រេចដល់គោលដៅនិងមិនដូច្នេះក៏គេឆ្លើយតបគ្រាន់មានក្តីសង្ឃឹមជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរបើចង់បញ្ចេញថវិការ ឬ ទិញរបស់អ្វីមួយទុកក៏តែងទទួលផលមកវិញគ្រាន់កក់ក្តៅ។
សម្ព័ន្ធស្នេហាកំលោះក្រមុំទោះបីពេលនេះជួបនូវឧបសគ្គរារាំងប៉ុន្តែចំណងស្នេហានៅតែផ្អែមល្ហែមពុំមានការងាករេឡើយ៕
ឆ្នាំរកា
រាសីស្រុតចុះ។ ក្នុងពេលនេះលោកអ្នកទទួលរងសម្ពាធផ្លូវចិត្តច្រើនបន្តិច ហើយបញ្ហាក្នុងគ្រួសារមួយចំនួនស្រាយមិនចេញទៀតផង។លោកអ្នកទាល់តែខិតខំខ្លាំងទើបសម្រចជោគជ័យការងារមួយចំនួនទៅរួច។
អ្នកអាជីវករថ្ងៃនេះទោះមានការជួញទីជិតឆ្ងាយជួបនូវបញ្ហារាំងស្ទះនិងពិសេសងាយកើតបញ្ហាជាមួយអ្នកដទៃថែមទៀត។
រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើចង់ជ្រើសរើសគូស្រករពុំសូវល្អទេព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង៕
ឆ្នាំច
រាសីល្អជាមធ្យម។ការរស់នៅក្នុងគ្រួសារឆាប់មានរឿងប្រេះឆាណាស់គប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបល្អប្រពៃបំផុត។ថ្ងៃនេះដែរកិច្ចការងារបើលោកអ្នកមានបញ្ហាអ្វីតែងចាប់ផ្តើមធូរស្បើយពីទុក្ខលំបាកមួយចំនួនបន្តិចវិញ ហើយបើចង់ដោះស្រាយអ្វីមួយតែងជោគជ័យដូចគាប់បំណងផង។ សំរាប់អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមានការហូរចេញហូរចូលមិនទៀងទាត់ ដូច្នេះមិនគួរផ្សងព្រេងទៅបោះទុនរកស៊ីធំដុំនិងយកទៅលេងល្បែងស៊ីសងទ្បើយនាំជាប់ការកុនខ្លួន។
ឯបញ្ហាស្នេហាប្រុសស្រីក្នុងថ្ងៃនេះមានភាពលូតលាស់ទៅមុខនិងកំពុងស្រុះស្រួលគ្នាល្អប្រពៃ៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។ការរស់នៅលោកអ្នកមិនត្រូវចាំតែសម្លឹងកំហុសឆ្គង អ្នកដទៃច្រើនពេក ត្រូវចេះមើលកំហុសខ្លួនឯងខ្លះទើបពុំមានបញ្ហារកាំរកូសទៅថ្ងៃក្រោយដែលពិបាកទាំងរស់នៅ និងការប្រកបការងារ។ចំពោះការប្រកបការងារនៅថ្ងៃនេះដែរពុំមានអ្វីប្រែប្រួលផ្លាស់ប្តូរគួរជាទីកត់សម្គាល់ទេគឺដូចសព្វមួយដង។អ្នកប្រកបរបររកស៊ីជួញដូរវិញបើមានជាប់ជំពាក់ប្រាក់កាសគេអាចជួបស្ថានភាពលំបាក ដោយសារម្ចាស់បំណុលមកទារមុខក្រោយនាំកើតជាបញ្ហាចោទឡើង។
សម្ព័ន្ធស្នេហាកំលោះក្រមុំបើចង់ទំនាក់ទំនងជាមួយនរណាម្នាក់អំឡុងពេលនេះតែងខកបំណងឬក៏ប៉ះចំមិនមែនគូព្រេងពិតដែរ៕