ប្រែសម្រួលៈវាសនា/កាប៊ុល៖ ក្រុមបះបោរតាលីបង់បានដណ្តើមកាន់កាប់មូលដ្ឋានរបស់ស្តេចត្រាញ់ល្បីល្បាញម្នាក់របស់អាហ្វហ្គានីស្ថានកាលពីថ្ងៃសៅរ៍ ដោយធ្វើអោយវាក្លាយជាទីក្រុងអាហ្វហ្គានីស្ថានទី២ដែលធ្លាក់ក្នុងដៃពួកតាលីបង់តែក្នុងរយៈពេលមិនដល់២៤ម៉ោង។
អភិបាលរងក្រុងSheberghanក្នុងខេត្តJawzjanបាននិយាយថា កងកម្លាំងរដ្ឋាភិបាលបានដកថយទៅកាន់អាកាសយានដ្ឋាននៅជាយក្រុងភាគខាងជើងនេះ ដើម្បីត្រៀមទប់ទល់។
ទីក្រុងនេះជាស្រុកកំណើតរបស់ស្តេចត្រាញ់ អាប់ឌុល រ៉ាស៊ីដ ដូស្តាំ ដែលបានវិលមកកាន់អាហ្វហ្គានីស្ថានវិញនៅសប្តាហ៍នេះក្រោយសម្រាកព្យាបាលនៅតួកគី តែលោកកំពុងស្នាក់នៅក្រុងកាប៊ុល។ពួកជំនួយការបាននិយាយថាលោកបានជួបប្រជាធានាធិបតីអាហ្វហ្គានីស្ថានដើម្បីពិភាក្សាអំពីការបញ្ជូនទ័ពជំនួយទៅវាយដណ្តើមយកទីក្រុងនេះមកវិញ។
សូមបញ្ជាក់ថា ក្រុមតាលីបង់ បាននិងកំពុងវាយដណ្តើមកាន់កាប់តំបន់ជំបទធំល្វឹងល្វើយរបស់អាហ្វហ្គានីស្ថាន ចាប់តាំងពីខែឧសភាមក នៅពេលក្រុមនេះបានចាប់ផ្តើមវាយប្រហារជាបន្តបន្ទាប់ចំពេលទាហានបរទេសចុងក្រោយចាប់ផ្តើមដកចេញពីប្រទេសនេះ។កងកម្លាំងរដ្ឋាភិបាលបង្ខំចិត្តបោះបង់ទីជនបទមួយចំណែកធំទៅអោយពួកបះបោរតែឥឡូវខិតខំការពារទីក្រុងវិញម្តង៕
ពួកតាលីបង់បានគ្រប់គ្រងតំបន់ជនបទដ៏ធំរួចហើយ និងឥឡូវកំពុងវាយដណ្តើមយកទីក្រុងពីរដ្ឋាភិបាលទៀត