​ដោយៈ​អង្គា​រ៍​ហេង​/​ភ្នំពេញៈ រយៈពេល​៨​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​៣០ ខែកក្កដា ដល់​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០២១ សមត្ថកិច្ច​បាន​ឃាត់​យានយន្ត​សរុប​ចំនួន ១.៥៩៧​គ្រឿង ក្នុងនោះ​មាន​រថយន្ត​ចំនួន ៤៧៣​គ្រឿង ធ្វើការ​ផាកពិន័យ​នៅនឹងកន្លែង​បាន​ចំនួន ៣៨៩​គ្រឿង​, ឃាត់ខ្លួន​មនុស្ស​ចំនួន ៥១​នាក់ និង​បញ្ជូនទៅ​តុលាការ​ចំនួន ២៦​នាក់ ផាកពិន័យ និង​អប់រំ​មួយចំនួន​។ នេះ​បើតាម​លោក​វរសេនីយ៍ឯក សាន សុខ​សីហា អ្នកនាំពាក្យ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ប្រាប់​បណ្តាញ​ព័ត៌មាន​ង​នៅ​ថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០២១​នេះ​។​

​សូមជម្រាបថា សាលា​រាជធានី​ភ្នំពេញ បាន​ដាក់ចេញ​បម្រាម​គោចរ សម្រាប់​រយៈពេល ១៤​ថ្ងៃ គិត​ចាប់ពី​ម៉ោង ២៣៖៥៩​នាទី នា​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២១ រហូតដល់​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២១៕​