ដោយៈបាយ័ន/សៀមរាបៈ រថយន្តតូចមួយគ្រឿងបានបុកជាមួយរ៉ឺម៉កនៅលើផ្លូវជាតិលេខ៦កាលពីយប់ថ្ងៃទី៧ ខែសីហា នៅភូមិដូនហុង ឃុំដំដែក ស្រុកសូនិគម បណ្តាលឱ្យមនុស្សបីនាក់របួសធ្ងន់ស្រាល។
នគរបាលចរាចណ៍ស្រុកសូទ្រនិគមបានឱ្យដឹងនៅព្រឹកថ្ងៃទី៨ខែសីហានេះថាគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងរថយន្តតូយូតា ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2Q- 4425 បើកបររដោយឈ្មោះអាត សុគុណ ភេទប្រុសអាយុ២៥ឆ្នាំ នៅភូមិដូនប៉ែន ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម។ ចំណែកម៉ូតូសណ្ដាងរ៉ឺម៉ក គ្មានផ្លាកលេខ។អ្នកជិះចំនួនបីនាក់បានរងរបួសធ្ងន់។
អ្នករងរបួស៖ ទី១.ឈ្មោះវៀង យុំាងញ៉ ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិខ្នាថ្មី សង្កាត់ជ្រាវ ក្រុងសៀមរាប ជនជាតិវៀតណាមជាអ្នកបើកបរម៉ូតូ, ទី២.ឈ្មោះចក់ ចាន់ថូ ភេទប្រុសអាយុ ៣០ឆ្នាំ នៅភូមិខ្នាថ្មី សង្កាត់ជ្រាវ ក្រុងសៀមរាប និងទី៣.ឈ្មោះ វៀង យុំាងយ៉ាង ភេទប្រុស អាយុ៤៣ឆ្នាំ នៅភូមិខ្នារថ្មី សង្កាត់ជ្រាវ ។
អ្នករបួសបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យស្រុកសូទ្រនិគម។ រីឯម៉ូតូសណ្ដោងរ៉ឺម៉ក និង រថយន្ត រក្សាទុកនៅកន្លែងអធិការនគរបាលស្រុកដើម្បីធ្វើការដោះស្រាយ៕សរន