ស្រុកមួយដែលនៅជាប់នឹងបឹងទន្លេសាប៖ស្រុកស្ទោងជាស្រុកមួយក្នុងចំណោមក្រុងស្រុកទាំង៩នៃខេត្តកំពង់ធំ ដោយមានចម្ងាយផ្លូវ៥០គ.មខាងលិចទីរួម ខេត្តកំពង់ធំ ។បើធ្វើដំណើរតាមផ្លូវជាតិលេខ៦ អា និងផ្លូវជាតិលេខ៦ ពីរាជធានីភ្នំពេញ ឆ្លងកាត់ខេត្តកណ្តាល ខេត្តកំពង់ចាម ខេត្តកំពង់ធំ ហើយឆ្ពោះទៅកាន់ខេត្តសៀមរាប យើងនឹងបានឆ្លងកាត់ស្រុកស្ទោងដែលមានភូមិសាស្ត្រ នៅសងខាងផ្លូវជាតិនេះ ៕