ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​យុវជន​ម្នាក់​ដែលមាន​សតិ​មិន​ពេញលេញ​ដែល​គេ​ស្គាល់​ថា ជា​អ្នក​ទីក តុ ( Tik tok )​បាន​លង់ទឹក​ស្លាប់​នៅ​ស្រះ​ទឹក​ក្នុង​វត្ត​ព្រះ​បារមី​វ​ង្កតបុរី​កបិលភ័ស្តកាលពី​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃទី ៨​ខែសីហា​។​វត្ត​នេះ​ស្ថិតនៅ​ភូមិ​បុរី​កម្មករ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​

​តាម​ក្រុមគ្រួសារ​ឱ្យដឹងថា សព​ឈ្មោះ អ៊ុង សុភា ហៅ វ៉ិ​ត​អាយុ​១៧​ឆ្នាំ ស្នាក់នៅ​ភូមិ​ស្លើ​ងរ​លើង សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ​និង​មាន​ស្រុកកំណើត ភូមិ​តា​ត្រាវ ឃុំ​កំពង់ត្រាច ស្រុក​រមាសហែក ខេត្តស្វាយរៀង​។​យុវជន​នេះ​មាន​សតិ​មិន​គ្រប​គ្រាន់​ទេ​។​

ប្រភព​ខ្លះ​បាន​ប្រាប់​សមត្ថកិច្ច​ថា​នៅវេលា​ម៉ោង​១២​ថ្ងៃត្រង់​ក្មេងប្រុស​រូបនោះ​បាន​ចុះទៅ​ក្នុង​ទឹកស្រះ ដោយ​និយាយថា ចាប់​ត្រី​ព្រោះ​ឃើញ​ត្រី​ច្រើន​។​ពេល​ចុះទៅ​ក៏បាន​លង់​ហើយ​លិច​បាត់​នៅក្នុង​ទឹកស្រះ​តែម្តង​។​
​ភ្លាមៗ​ក៏​អ្នកឃើញ​ហេតុការណ៍​បាន​ទៅប្រាប់​ម្តាយ​សព​។​

​តាម​ស្ត្រី​ឈ្មោះ កើត សុភ​ណ្ឌ អាយុ​៥៣​ឆ្នាំ​ដែល​អះអាង​ជា​ម្តាយ​សព​បានឱ្យដឹងថា​កូន​របស់គាត់​មាន​សតិ​មិន​គ្រប់​តាំងពី កំណើត​។ កន្លងមក​កូន​តែងតែ​ដើរលេង​ក្នុង​វត្ត​នេះ​មិនដែល​ចុះ​លេង​ទឹក​ទេ​ទើបតែ​ថ្ងៃនេះ​ចុះ​លេង​ទឹក​

​គួររំលឹកថា ស្រះ​ទឹក​នេះ​មាន​ជម្រៅ​ប្រមាណ​ជាង​១០​ម៉ែត្រ​៕​សរន​