ពលរដ្ឋមួយគ្រួសារមានគ្នាប្រាំនាក់នៅកោះរ៉ុងក្នុងនោះមានបីនាក់រងគ្រោះធ្ងន់ដោយសារភ្លើង ឆេះផ្ទះត្រូវបានគ្រូពេទ្យមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុបញ្ជូនទៅព្យាបាលបន្តនៅភ្នំពេញនៅរសៀលថ្ងៃទី៨ខែសីហា។ជាមួយគ្នានេះលោកឧកញ៉ា ទៀ វិចិត្រ ក៏បានចាត់ក្រុមការងារនាំយកថវិកាចំនួន៥០០ដុល្លារទៅឧបត្ថម្ភដល់គ្រួសារជនរង គ្រោះដែលបន្តទៅព្យាបាលនៅភ្នំពេញផងដែរ>