ដោយៈវ៉ៃកូ/ស្វាយរៀង: លោក ជិន ប៊ុនធឿន ក្រុមការងាររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រួមជាមួយ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងលោក សុច ពិសី អភិបាលស្រុកកំពង់រោទិ៍
កាលពីរសៀលថ្ងៃទី ៧ ខែ សីហាម្សិលមិញបាននាំយកនូវទេយ្យទានមានទៀនវស្សា គ្រឿង ឧបភោគបរិភោគ បច្ច័យ ដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ទៅប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្ត អង្គរំដួល ហៅ ព្រៃចំណារ និង វត្តព្រៃចារ ស្ថិតក្នុងស្រុកកំពង់រោទិ៍។

ទេយ្យទានរួមមាន ក្នុងមួយវត្តទទួលបានអង្ករមួយតោន ត្រីខ១០យួរ មី៣០កេស ភេសជ្ជៈបីកេស ត្រីងៀត១០គីឡូក្រាម សាច់ក្រក ១០ គីឡូក្រាម សាច់ជ្រូកផាត់ ១០ គីឡូក្រាម ទឹកដោះគោខាប់ ៩៦ កំប៉ុ ង កាហ្វេប្រាំកញ្ចប់ធំ តែពីរគីឡូក្រាម ស្ករសមួយការ៉ុង អំបិលមួយការ៉ុង ទឹកត្រីប្រាំយួរ ទឹកស៊ីអ៊ីវប្រាំយួរ សាប៊ូ ៣០ ដុំ ថ្នាំនឹងច្រាសដុសធ្មេញ១០០ឈុត ប្រេងកូឡាប្រាំដុំ ប្រេងខ្យល់ប្រាំដុំ ម៉ាស២០ប្រអប់ អាល់កុលបួនកាន ដបទឹកអាកុល ៥០០មីលីលីត្របួន ដប ដបសម្រាប់អាកុល ១០ ដប សាដក់ពីរវត្ត ១៥អង្គ ទៀនវស្សាមួយគូនិងថវិកាចំនួនពីរលានរៀល៕សរន