ដោយៈវ៉ៃកូ/ស្វាយរៀងៈ តំណាងរាស្រ្តមណ្ឌលស្វាយរៀងលោកស្រី ដួង វណ្ណា កាលពីព្រឹកថ្ងៃទី ៧ ខែសីហា នេះបាននាំ អំណោយរបស់លោកស្រីកិត្តិសង្គហបណ្ឌិតម៉ែនសំអនឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ច និង ជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តស្វាយរៀង បានប្រគល់ជូនគណបក្សសង្កាត់ ស្វាយរៀងដើម្បីដោះស្រាយនូវទុក្ខលំបាក និង ការខ្វះខាតរបស់ពលរដ្ឋដែលជាប់ធ្វើចត្តាឡីស័កនៅតាមក្នុងផ្ទះ។

លោកបណ្ឌិត កែរ រដ្ឋា ប្រធានក្រុមការងារចុះជួយសង្កាត់ស្វាយរៀង បានថ្លែងថា នេះជាលើកទី ២ ហើយដែល លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានប្រគល់អំណោយដល់គណបក្សសង្កាត់ស្វាយរៀង ដើម្បីទុកដោះស្រាយនូវការលំបាកដល់ប្រជាពលរដ្ឋដែលជាប់ធ្វើចត្តាឡីស័កនៅតាមខ្នងផ្ទះដោយសារបានប៉ះពាល់ទាំងផ្ទាល់និងប្រយោលជាមួយអ្នកជំងឺកូវីដ១៩។ ទាំងនេះជាការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោកស្រីបណ្ឌិត ម៉ែន សំអន និងក្រុមការងារចុះជួយខេត្តស្វាយរៀង ដែលជានិច្ចកាលតែងតែចុះផ្ទាល់ជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសក្នុងកំឡុងពេលជំងឺកូវីដ១៩ រាលដាលនៅក្នុងសហគមន៍នៅខេត្តស្វាយរៀង។

អំណោយលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រគល់ជូនគណបក្សសង្កាត់ដើម្បីចាត់ចែងប្រគល់ជូនដល់ ប្រជាពលរដ្ឋក្រីក្រដែលកំពុងធ្វើចត្តាឡីស័កនៅតាមខ្នងផ្ទះចំនួន ៥០ គ្រួសាររួមមាន៖អង្ករ២,៥តោន ត្រីខ៥០ឡូ ទឹកត្រី៥០យួរ ទឹកស៊ីអ៊ីវ ៥០យួរ មី៥០កេស ស្ករសរ៥០គីឡូ មុង៥០ កន្ទេលជ័រ៥០ ក្រមា៥០ ម៉ាស់២៥០០ អាល់កុល ជែល៥០ដប សាប៊ូ ប្រូធិច ១០០ដុំ ទឹកសុទ្ធវិតាល់៥០យួរ និងថវិកា ២.៥០០០០០រៀល។ ជូនក្រុមប្រឹក្សាសង្កាត់ អាល់កុល ១កានស្មើនឹង ៣០ លីត្រម៉ាស់៥០០ និងថវិកា ៥ សែនរៀល។ ផ្តល់ជូនភូមិទាំង៧អាល់កុល ៧០លីត្រម៉ាស់៧០០និងថវិកា៧០ម៉ឺនរៀលដែលចំណាយថវិកាសរុបចំនួនជាង១៨លានរៀល៕សរន