ដោយ:ប.ជ័យ / បន្ទាយមានជ័យ:ផ្លូវខេត្តក្រាលកៅស៊ូភ្ជាប់ផ្លូវជាតិលេខ៦កាត់បន្ទាយរថក្រោះទៅផ្លូវខេត្តលេខ១៥៦ដេ នៅក្នុងភូមិសាស្ត្រឃុំជប់វ៉ារីស្រុកព្រះនេត្របានរងការខូចខាតស្ទើរខ្ទេចខ្ទូរកន្លងមកនោះ ឥឡូវនេះបានការជួសជួលរួចហើយ។

លោកឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះប្រាប់កាសែតរស្មីកម្ពុជាថ្ងៃទី៧ខែកក្កថា ថា តាមលោកដឹង ផ្លូវខេត្តក្រាលកៅស៊ូកាត់ដីបន្ទាយរថក្រោះនៅមានបីខ្សែមានប្រវែងជាង៥.៦០០ម៉ែត្រ ទទឺង៦ម៉ែត្រ គឺពីបំបែកផ្លូវជាតិលេខ៦ ឃុំជប់វ៉ារី ពីជើងទៅត្បូង កាត់បន្ទាយកាំភ្លើងធំ បន្ទាយរថក្រោះ ហើយដល់កណ្តាលបន្ទាយរថក្រោះបានបំបែកជា២ គឺ ទៅត្បូងកាត់តាមរូបចម្លាក់រថក្រោះថ្មនិងជើងភ្នំការន្តកន្ត ភ្ជាប់ទៅផ្លូវខេត្តលេខ១៥៦ដេ គ្នុងភូមិប៉ោយក្តឿងឃុំព្រះនេត្រព្រះនិងបំបែកទៅទិសខាងកើត ភ្ជាប់ទៅភូមិអូរវែងឃុំព្រះនេត្រព្រះដែរ ។

ផ្លូវនេះនេះ សាងសង់ឡើងក្រោមថវិកាគុណប្រយោជន័ខេត្តឆ្នាំ២០១៩ កាលពីឆ្នាំ២០២០ -២១ ។ ប៉ុន្តែដោយកម្រិតថវិកា ផ្លូវនេះមានគុណភាពអន់ស្រាប់ហើយពេលប្រើប្រាស់ ក៏មានរថយន្តធំធុនធ្ងន់ ពិសេសរថយន្បែនតដឹកដីនិងថ្ម ឆ្លងកាត់រាល់ថ្ងៃផង ក៏រងការខូវខាតស្រុត ជ្រាយ បែកសំផុលទៅជាចង្អូរនិងជង្ហុកស្ទើរទាំងស្រុង ។

ប៉ុន្តែក្រោយការខូខាតយ៉ាងដំណំនិងមានសំំណូមពរអោយជួសជុលឡើងវិញ ទើបអាជ្ញាធរខេត្តបានអោយក្រុមហ៊ុនម៉ៅការសាងសង់ទៅជួសជុលឡើងវិញកាលពីសប្តាហ័មុន ហើយមកទល់ពេលនេះ បានរួចរាល់ហើយដែរ ៕