ដោយ:គ្រញូង!បាត់ដំបងះនៅក្នុងបរិវេណវិទ្យាល័យនេតយ៉ង់ក្រុងបាត់ដំបងកាលពីរសៀលថ្ងៃទី៨ខែសីហា ឆ្នាំ២០២១បានរៀបចំចាក់វ៉ាក់សំាងដូសទី៣ប្រភេទAstra zenecaជូនដល់ថ្នាក់ដឹកនាំខេត្ត ក្រុងក្នុងនោះរួមមានលោកអ៊ុយ រីប្រធានក្រុមប្រឹក្សាខេត្ត លោកងួន រតនះអភិបាលខេត្តនិងលោកស្រី លោកសឿម ប៊ុនរិទ្ធអភិបាលរងខេត្តលោកផេង សិទ្ធីអភិបាលក្រុងបាត់ដំបង លោកឪសថបណ្ឌិតវឿង ប៊ុនរ៉េតប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត លោកបណ្ឌិតប៊ុត គឹមស៊ានប្រធានគណ:កម្មាធិការសាខា លោកសុខ គង់សមាជិកក្រុមប្រឹក្សាខេត្តព្រមទាំងប្រធាន អនុប្រធានមន្ទីរជុំវិញខេត្តនិងអង្គភាពដែលពាក់ព័ន្ធជិត១០០នាក់។

លោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបានបញ្ជាក់ថានេះជាការបើកយុទ្ធនាការចាក់វ៉ាក់សាំងប្រភេទ (AstraZeneca)
ជាដូសជំរុញឬដូសទី៣ដើម្បីការពារជំងឺឆ្លងកូវីដ១៩។
លោកប្រធានមន្ទីរសុខាភិបាលខេត្តបានបន្តថានៅក្នុងខេត្តបាត់ដំបងមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៤.០២៣នាក់ក្នុងនោះអ្នកជាសះស្ប់យចំនួន២.៤៩២នាក់ អ្នកស្លាប់កើនឡើង៤៨នាក់និងកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យចំនួន១.៤៨៣នាក់៕arn