ដោយៈចាន់តូ/ភ្នំពេញ:យុវជនម្នាក់មានសតិមិនសូវគ្រប់ដែលគេស្គាល់ថា ជាលេង តីក តុ (tik tok )បានលង់ទឹកស្លាប់នៅស្រះទឹកក្នុងវត្តព្រះបារមីវង្កតបុរីកបិលភស្តដោយលិចបាត់រយៈពេលបីម៉ោងនោះបានរកសពឃើញហើយដោយក្រុមសង្ក្រោះ៩១១ ចចុះរាវរកឃើញ។

គួររំលឹកថាកាលពីម៉ោងប្រមាណ១២ថ្ងៃត្រង់ទី ៨ខែសីហាយុវជនម្នាក់ចុះទៅស្រះទឹកវត្តខាងលើដែលស្ថិតនៅភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

យុវជដែលលង់ទឹកត្រូវបានក្រុមគ្រួសារឪ្យដឹងថាឈ្មោះអ៊ុង សុភា ហៅវ៉ិត អាយុ១៧ឆ្នាំស្នាក់នៅភូមិស្លើងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខនិងមានស្រុកកំណើត
ភូមិតាត្រាវ ឃុំកំពង់ត្រាចស្រុករមាសហែក ខេត្តស្វាយរៀង។

តាមស្រ្តីជាម្តាយឈ្មោះ កើត សុភណ្ឌអាយុ៥៣ឆ្នាំបានឪ្យដឹងថា កូនរបស់គាត់មានសតិមិនគ្រប់តាំងពីកំណើត។កន្លងមកកូនតែងតែដើរលេងក្នុងវត្តនេះមិនដែលចុះលេងទឹកទេទើបតែថ្ងៃនេះចុះលេងទឹកថា រកចាប់ត្រីក៏រអិលលិចបាត់ក្នុងស្រះទឹកដែលមានជម្រៅប្រមាណជាង១០ម៉ែត្រ។

ក្រោយកើតហេតុក្រុមសង្ក្រោះ៩១១ចេញជួយមុជទឹករាវរកសពឃើញនៅវេលាម៉៥និង៤៥នាទីល្ងាចថ្ងៃដដែល ៕សរន