ដោយ:អូរស្មាច់/ឧត្តរមានជ័យ:មន្ត្រីសុខាភិបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងថា អាជីវករ ក្នុងក្រុង ស្រុកចំនួន២ បានរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី ឆ្លងចូលនៅក្នុងសហគមន៍ប្រភេទB.1.617.2 (ដែលតា)ចំនួន១២ ករណី នៅថ្ងៃទី៧ ខែសីហា ។

ប្រភពបញ្ជាក់ថា វីរុសកូវីដ-១៩ បម្លែងថ្មីប្រភេទដែលតាចំនួន១២ករណីខាងលើ រួមមាន អាជីវករក្រុងសំរោង និងអាជីវករស្រុកត្រពាំងប្រាសាទ ចំនួន១០.សិស្សជាកូនអាជីករចំនួន១នាក់និងបុគ្គលឹកសុខាភិបាលចំនួនមួយនាក់។

បញ្ជាក់ថា ខេត្តឧត្តរមានជ័យ គិតត្រឹមល្ងាចថ្ងៃទី៨ ខែសីហា រកឃើញករណីឆ្លងកូវីដ-១៩ បានកើនឡើងរហូតដល់សរុបចំនួន៥.២៦២ ករណី ខណ:រកឃើញឆ្លងកូវីដ-១៩ ក្នុងសហគមន៍ ចំនួន៣២ ករណីថ្មីបន្ថែមទៀត៕សរន