​ប្រែ​សម្រួលៈ​វាសនា​/​ហាណូយ​៖ ក្រសួង​សុខាភិបាល​វៀត​ណា​ម​បាន​រាយការណ៍​អ្នក​ឆ្លងកូវី​ដ​១៩​ចំនួន​៩.៦៩០​នាក់​កាលពី​ថ្ងៃអាទិត្យ​និង​៥.១៤០​នាក់​ទៀត​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​៩​សីហា​នេះ បន្ទាប់​​ពី​ការឆ្លង​បាន​ធ្លាក់ចុះ​មក​នៅ​៧.៣៣៤​នាក់​កាលពី​ថ្ងៃ​សៅរ៍​។​

​ការឆ្លង​ភាគច្រើន​ត្រូវបាន​រកឃើញ​នៅ​ទីក្រុង​ហូជីមិញ និង​បណ្តា​ខេត្ត​ក្បែរ​ខាង​ប៊ិញ​យឿង​និងដុង​ណៃ​។​

​សូមបញ្ជាក់​ថា វៀតណាម​បាន​ទប់ទល់​នឹង​ជំងឺ​ឆ្លងកូវី​ដ​១៩​បាន​ល្អ​គ្រាន់បើ​កាលពី​ឆ្នាំមុន តែ​ចាប់​តាំងពី​ចុងខែ​មេសា​មក​នៅ​ពេល​ការផ្ទុះកូ​វីដ​១៩​ក្នុង​សហគមន៍​នៅ​រលក​ទី​៤​បានចាប់ផ្តើម​ការ​​ឆ្លង​បាន​កើន​ឡើង​ដោយសារ​វា​បង្កឡើង​ដោយ​វីរុស​បំ​ប្លែងខ្លួន​Delta​។​ប្រទេស​នេះ​ឥឡូវ​បាន​រកឃើញ​អ្នក​ឆ្លងកូវី​ដស​រុប​២១៥.៥៤៥​នាក់​និង​៣.៣៩៧​នាក់​បាន​ស្លាប់​ចាប់តាំងពី​ពេលនោះ​មក​។​

​វៀតណាម ដែល​មាន​ប្រជាជន​៩៨​លាន​នាក់ តាំងពី​មុន​មក​បាន​ចាក់​វ៉ាក់សាំង​បាន​ជិត​៨,៩​លាន​ដូស តែ​ក្រោម​៩០០.០០០​បាន​ចាក់​ពេញលេញ​។​

​កាលពី​ថ្ងៃ​សៅរ៍ ទីក្រុង​ហូជីមិញ​ដែល​ជា​មណ្ឌល​ផ្ទុះ​កូវី​ដ​១៩​បច្ចុប្បន្ន បាន​ចាក់​វ៉ាក់សាំង​អោយ​ប្រជាជន​ក្នុង​ក្រុង​បាន​ជាង​២០​ម៉ឺន​នាក់​និង​ចាប់ពី​ថ្ងៃ​២២​សីហា​មក​ទីក្រុង​បាន​ចាក់​វ៉ាក់សាំង​បាន​​ជាង​២,១​លាន​នាក់​។​ជាមួយនឹង​ល្បឿន​ចាក់​វ៉ាក់សាំង​យ៉ាង​គំហ៊ុក​ដូច្នេះ អាជ្ញាធរ​ក្រុង​បាន​អះអាង​ថា ខ្លួន​អស់​វ៉ាក់សាំង​កូវី​ដ​១៩​ដែល​ក្រសួង​លៃ​ទុក​សំរាប់​ទីក្រុង​ភាគ​ខាងត្បូង​នេះ​ហើយ​៕

​កាលពី​ថ្ងៃ​សៅរ៍ ទីក្រុង​ហូជីមិញ​ចាក់​វ៉ាក់សាំង​អោយ​ប្រជាជន​ក្នុង​ក្រុង​បាន​ជាង​២០​ម៉ឺន​នាក់​

​វៀតណាម​បាន​រកឃើញ​អ្នក​ឆ្លងកូវី​ដស​រុប​២១៥.៥៤៥​នាក់​និង​៣.៣៩៧​នាក់​បាន​ស្លាប់​ចាប់តាំងពី​កូវី​ដ​១៩​រលក​ទី​៤​វាយប្រហារ​ប្រទេស​នេះ​កាលពី​ចុងខែ​មេសា​មក​