Views: 256 Post navigation ពួកតាលីបង់បានរឹតបន្តឹងការឡោមព័ទ្ធជុំវិញភាគខាងជើងអាហ្វហ្គានីស្ថានកាលពីថ្ងៃអាទិត្យទី៨សីហាដោយដណ្តើមយកបានទីរួមខេត្តចំនួនបី បន្ថែមទៀត។ក្រុមបះបោរនេះបានដណ្តើមយកទីរួមខេត្តចំនួនប្រាំនៅក្នុងប្រទេសអាហ្វហ្គានីស្ថានចាប់តាំងពីថ្ងៃសុក្រនៅក្នុងការវាយលុកលឿនដូចរន្ទះដែលហាក់មានគ្នាច្រើនលើសលប់សង្គ្រប់លើកងកម្លាំងរដ្ឋាភិបាល។ ដោយសហរដ្ឋអាម៉េរិកកត់ត្រាករណីកូវីដ១៩ប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលប្រាំមួយខែមកនេះ មន្រ្តីសុខាភិបាលសាធារណៈកំពូល ម្នាក់បានព្រមានកាលពីថ្ងៃអាទិត្យទី៨សីហាថា ប្រទេសនេះកំពុង “បរាជ័យ” ក្នុងការប្រយុទ្ធដើម្បីគ្រប់គ្រងលើវីរុសកូរ៉ូណា។