ដោយៈ ជា សីហៈ/ភ្នំពេញៈ កូនឆ្មាដាវមួយក្បាលត្រូវបានអង្គការសម្ព័ន្ធមិត្ត សត្វព្រៃកម្ពុជាបានអះអាងថា បានត្រូវជួយសង្គ្រោះ ក្រោយពេលដែលពួកវាពីរក្បាល ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅវាលស្រែ នៅក្នុងខេត្តក្រចេះ ។
ប្រភពដដែលបានបន្តថា កាលពីខែមុន ក្រុមសង្គ្រោះសត្វព្រៃបន្ទាន់បានទទួល របាយការណ៍ជាវីដេអូ TikTok អំពីកូនឆ្មាដាវ ២ ក្បាល ត្រូវបានប្រទះឃើញនៅវាល ស្រែក្នុងខេត្តក្រចេះ។ ក្រុមការងារបានទាក់ទងទៅម្ចាស់គណនី TikTok ដែលយល់ ព្រមប្រគល់កូនឆ្មាជូន ប៉ុន្តែបានផ្តល់ដំណឹងមកយើងថាកូនឆ្មាដា វមួយក្បាល បានបាត់ បង់ជីវិត ទៅហើយ។ ក្រុមរបស់យើងបានរឹបអូសយកកូនឆ្មាមួយ ក្បាលទៀត ដែលបច្ចុប្បន្នកំពុងស្ថិតនៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ។
ប្រភពដដែលបានបន្តថា នេះជាឧទាហរណ៍មួយបន្ថែមទៀតបង្ហាញថារាល់សត្វ ព្រៃដែលត្រូវបានជួយសង្គ្រោះ ចាំបាច់ត្រូវការជំនួយភ្លាមៗពីអ្នកជំនាញ។ ជាសំណាងល្អ កូនឆ្មាដែលនៅសល់គឺមានបញ្ហាអ្វីឡើយនៅភ្នំតាម៉ៅ៕/PC