​ដោយៈ​សុផល​/​ភ្នំពេញ​៖​ការថែរក្សា​សុខភាព​សុវត្ថិភាព​ពី​ជំងឺ​កូ​វីដ​១៩​គឺជា​ការចាំបាច់​បំផុត​ក្នុងពេល​ការរីក​រាតត្បាត​ជំងឺ​សាកល​មួយ​នេះ​។​ស្ថានភាព​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​បច្ចុប្បន្ននេះ​បានធ្វើឱ្យ​ប្រជាពលរដ្ឋ​មានការ​ខ្លាចរអា​មិន​ហ៊ាន​ធ្វើដំណើរ​ចេញទៅ​ក្រៅ ទៅ​ជួបជុំគ្នា​ឬ​ទៅប្រើ​ប្រាស់​សេវាកម្ម​ផ្សេងៗ​ដូចពេលមុនៗ​ទៀតឡើយ​ដោយសារ​បារម្ភ​ខ្លាច​ឆ្លង ជំងឺ​ដ៏​កាច សាហាវ​នេះ​ព្រោះ​មិនដឹងថា​នរណា​មាន​ឆ្លង​ឬ​មិន​ឆ្លង​ជំងឺ​នេះ​នោះទេ​។​

​បើ​លោកអ្នក​មានការ​ភ័យខ្លាច​ក្នុងការ​ជួបជុំគ្នា​ឬ​កាត់បន្ថយ​ការប្រាស្រ័យ​ទាក់ទង​គ្នា​ដោយ ផ្ទាល់​ហើយ​ជំនួស​មកវិញ​ដោយ​ធ្វើការ​ជា​ប្រយោល​គឺ​អេប អេស៊ីលីដា​អាចជួយ​លោកអ្នក​បាន​។​

ប្រសិនបើ​លោកអ្នក​នៅ​មិនទាន់មាន​អេស៊ីលីដា​ម៉ូ​បាល​ប្រើ​ទេនោះ​សូម​ដោត​ឡូត​ និង​ ចុះ ឈ្មោះ​ប្រើប្រាស់​ដោយ​ខ្លួនឯង​ដោយ​មិន​គិតថ្លៃ​សេវា​ទាំង​អស់ហើយ​ទទួលបាន​លេខ​គណនី​ពិសេសៗដោយ​មិនបាច់​ចំណាយ​ប្រាក់​ទិញ​ទៀតផងតាមរយៈPlay Store, app store, app gallery​ដើម្បី​យក​កម្មវិធី​នេះ​ទុក​ក្នុង​ទូរស័ព្ទដៃ​ដើម្បី​បំពេញតម្រូវការ​ប្រើប្រាស់​ប្រចាំថ្ងៃ ​

​បើតាម លោកស្រី សុខ សោភា នាយិកា​ប្រតិបត្តិ​ជាន់ខ្ពស់​ទីផ្សារ នៃ ធនាគារ អេស៊ីលីដា មានប្រសាសន៍ថា អេស៊ីលីដា​ម៉ូ​បាល បង្កើតឡើង​ដើម្បី​សម្រួល​ដល់​អតិថិជន​ក្នុង​ប្រើប្រាស់​គ្រប់​ពហុ​បំណង ដូចជា ការទូទាត់​ថ្លៃទំនិញឬ​ទិញ​សម្ភារៈប្រើប្រាស់ការផ្ទេរ​ប្រាក់ការទទួល ប្រាក់ ការបង់ថ្លៃ​ទឹក​ភ្លើង ការបញ្ចូល​ទឹកប្រាក់​ក្នុង​ទូរស័ព្ទដៃ ការទូទាត់​ថ្លៃទំនិញ​តាមរយៈ ស្កេ​ន​ឃ្យូ​អរ​កូដ ។​ល​។​និង​។​ល​។​មានតែ​ប្រើ​មធ្យោបាយ​នេះ​ទេ​ដែល​ជួយ​យើង​ក្នុង​ការប្រកប​អាជីវកម្ម​ប្រចាំថ្ងៃ​បានជា​ធម្មតា​ដោយ​មិនចាំបាច់​ជួបជុំគ្នា​ដែលមាន​ហានិភ័យ​ខ្ពស់​ក្នុង​ឆ្លង​មេរោគ​កូ​វីដ​-១៩ ។​Ph

​ដូចនេះ​ដើម្បី​ឱ្យដឹង​កាន់តែច្បាស់​ពី​របៀប​ដោ​ន​ឡូត​និង​ចុះឈ្មោះ​ប្រើប្រាស់​អេស៊ីលីដា​    ម៉ូ​បាល សូម​លោក​អ្នកមើល​វីដេអូ​ខាងក្រោម​នេះ ៖​