ដោយៈ សរិទ្ធ / ភ្នំពេញៈ លោក ម៉ុក ច័ន្ទករុណា អភិបាលរង នៃគណៈអភិបាល ខណ្ឌដូនពេញ នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ បានដឹកនាំក្រុមការងាចម្រុះខណ្ឌ ចុះសម្របសម្រួល ជូនក្រុមគ្រូពេទ្យសម្តេចតេជោ យកសំណាក លើកទី១ បុគ្គលិកក្រុមហ៊ុន អាណាណា កុំព្យូទ័រ ( Anana ) ចំនួនសរុប ២១ នាក់ (ស្រី ៦នាក់) ស្ថិតនៅមហាវិថី ព្រះនរោត្តម ភូមិ២ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ។

ជាក់ស្ដែង ក្នុងប្រតិបត្តិការរបស់ ក្រុមគ្រូពេទ្យសម្តេចតេជោ យកសំណាកលើកទី១ បុគ្គលិកក្រុមហ៊ុន អាណាណា កុំព្យូទ័រ ជាលទ្ធផល បុគ្គលិកទាំង ២១ នាក់ អវិជ្ជមានទាំងអស់ ។

ដោយឡែក ក្រុមគ្រូពេទ្យ បានយកសំណាក បុគ្គលិកទាំង ២១ នាក់ ទៅធ្វើតេស្តបន្ត ជាមួយម៉ាសុីន PCR ផងដែរ៕/V-PC