ប្រែសម្រួល : កញ្ញាដាលីស (ដេលីមែល) ៖ របាយការណ៍របស់អង្គការសហប្រជាជាតិព្រមាននៅថ្ងៃចន្ទនេះថា ផែនដីទំនងជាឡើងកម្តៅដល់ទៅ ១,៥ អង្សាសេលឿនជាងការរំពឹងទុកមួយទសវត្សរ៍។
អ្នកវិទ្យាសាស្ត្ររំពឹងថា សីតុណ្ហភាពនឹងកើនឡើង ១,៥ អង្សាលើកម្រិតមុនឧស្សាហកម្មនៅចន្លោះឆ្នាំ ២០៣០ និង ២០៥២ ប៉ុន្តែឥឡូវនេះជឿថាវានឹងកើតឡើងនៅចន្លោះឆ្នាំនេះនិងឆ្នាំ ២០៤០ ។
កំណត់ក្រឹត ១,៥ អង្សាសេត្រូវបានចាត់ទុកថាជាចំណុចមួយ ដែលបម្រែបម្រួលអាកាសធាតុក្លាយជាគ្រោះថ្នាក់ខ្លាំងឡើង។
កិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ២០១៥ ស្តីពីបម្រែបម្រួលអាកាសធាតុបានឱ្យប្រទេសនានាប្តេជ្ញារឹតត្បិតការឡើងកម្តៅផែនដីត្រឹម ១,៥ អង្សាសេ ប៉ុន្តែឥឡូវកម្តៅបានកើនឡើង ១,២អង្សាសេរួចទៅហើយ។
សារនៅក្នុងរបាយការណ៍ចុងក្រោយនេះត្រូវគេរំពឹងថានឹងមានភាពរឹងមាំជាងមុន ជាមួយនឹងការព្រមានពីរបៀបដែលសីតុណ្ហភាពពិភពលោកអាចកើនឡើងដល់១,៥អង្សាសេលើសពីកម្រិតមុនឧស្សាហកម្ម ជាដែនកំណត់មួយដែលប្រទេសនានាបានសន្យាថានឹងព្យាយាមចៀសវាងបំពានឱ្យខាងតែបាន ដោយសារតែផលវិបាកដ៏គ្រោះថ្នាក់ដល់មនុស្សជាតិ៕
អ្នកស្រុកនៅក្រិកឈរមើលភ្លើងឆេះព្រៃចូលកៀកភូមិហ្គោវេសនៅលើកោះអេវីយ៉ា