ប្រែសម្រួល : កញ្ញាដាលីស (ដេលីមែល) ៖ យោងតាមការស្ទង់មតិបឋមនៅអ៊ីស្រាអែលបានឱ្យដឹងថា មនុស្សភាគច្រើនដែលបានទទួលវ៉ាក់សាំងកូវីដ១៩របស់ Pfizer ដូសទីបីមានអារម្មណ៍រងផលប៉ះពាល់ដូចគ្នាឬតិចជាងផលប៉ះពាល់ដែលពួកគេជួបប្រទះក្រោយចាក់វ៉ាក់សាំងដូសទីពីរ។
អ៊ីស្រាអែលបានចាប់ផ្តើមផ្តល់ដូសជំរុញប្រហែល ១០ ថ្ងៃមកហើយដល់មនុស្សដែលមានអាយុលើសពី ៦០ ឆ្នាំដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបន្ថយការរីករាលដាលនៃមេរោគបំប្លែងខ្លួន Delta។ ការណ៍នេះបានប្រែក្លាយអ៊ីស្រាអែលទៅជាកន្លែងសាកល្បងសម្រាប់ដូសទីបីដោយស្វ័យប្រវត្តិ មុនពេលមានការយល់ព្រមពីរដ្ឋបាលចំណីអាហារនិងឱសថរបស់អាម៉េរិក។
ទីភ្នាក់ងារផ្តល់សេវាថែទាំសុខភាពធំបំផុតរបស់អ៊ីស្រាអែលឈ្មោះ ក្លាលីត បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានចាក់វ៉ាក់សាំង Pfizer/BioNTech ដូសទីបីដល់មនុស្សជាង ២៤០.០០០ នាក់។
មនុស្សប្រហែល ៤.៥០០ នាក់ ដែលបានទទួលដូសជំរុញទាំងអស់គ្នាពីថ្ងៃទី ៣០ ខែកក្កដាដល់ថ្ងៃទី ១ ខែសីហា បានឆ្លើយតបទៅនឹងសំណួរហើយត្រូវបានបញ្ចូលក្នុងការស្ទាបស្ទង់នេះ។
អ្នកចូលរួមចំនួន ៨៨ ភាគរយនៅក្នុងការស្ទាបស្ទង់នេះបាននិយាយថា ប៉ុន្មានថ្ងៃបន្ទាប់ពីទទួលដូសទីបី ពួកគេមានអារម្មណ៍ “ស្រដៀងគ្នាឬប្រសើរជាង”អារម្មណ៍ដែលពួកគេបានជួបប្រទះបន្ទាប់ពីចាក់ដូសទីពីរ។
មនុស្ស៣១មួយភាគរយបានរាយការណ៍ពីផលប៉ះពាល់មួយចំនួន ដោយផលប៉ះពាល់ទូទៅបំផុតគឺឈឺនៅកន្លែងចាក់ថ្នាំ។
ប្រហែល០,៤ភាគរយនិយាយថា ពួកគេជួបអាការៈពិបាកដកដង្ហើម និង ១ ភាគរយនិយាយថា ពួកគេស្វែងរកពេទ្យព្យាបាលដោយសារមានប្រតិកម្មលើសពីពីរចំណុច៕
អ៊ីស្រាអែលចាក់ដូសជំរុញដល់ប្រជាជន២៤ម៉ឺននាក់កាលពីថ្ងៃអាទិត្យ