រដ្ឋបាលជលផល ជូនដំណឹងលើកទី២ អំពីការដេញថ្លៃ ឈ្នួល ដាយ ត្រីលេញ និងដាយបង្កង សម្រាប់ធ្វើអាជីវកម្ម ក្នុងរដូវនេសាទ ឆ្នាំ២០២១-២០២២ និង ២០២២-២០២៣ នៅខេត្តព្រៃវែង។ នៅភ្នំពេញសល់គន្លង ដាយ ចំនួន៩ និងនៅខេត្តកណ្តាល ទាំងអស់ គឺ ២១ គន្លងដាយ ដោយពេលនេះ គេបានស្នើបញ្ចុះតម្លៃ ២០ ភាគរយ សម្រាប់ការដេញថ្លៃ លើកទី២។