ដោយៈក្រុមហ៊ុន/ក្រុងកែប ៖ តើលោកអ្នកប្រាថ្នាចង់បានជីវិតដែលពោរពេញទៅដោយផាសុកភាពសុខដុមរមនាហ៊ុំព័ទ្ធដោយទេសភាពសមុទ្រនិងធម្មជាតិបៃតងដែរឬទេ?ជាមួយគម្រោងអាគារលំនៅឋានពហុមុខងារខុនដូថ្ម១ដុំកែបលោកអ្នកនឹងទទួលបានសេរីភាពក្នុងទីលំហផ្សាភ្ជាប់ជាមួយធម្មជាតិដែលជាទីសួគ៌ក្រោមពពកអាចមើលឃើញផ្ទៃសមុទ្រដ៏ខៀវ ស្រងាត់ដាច់កន្ទុយភ្នែកនិងឡោមព័ទ្ធទៅដោយព្រៃព្រឹក្សានិងធម្មជាតិបៃតងយ៉ាងស្រស់ បំព្រង។
តើអ្នកខានទៅលេងខេត្តកែបយូរប៉ុណ្ណាហើយ?ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះទីក្រុងកែបបានក្លាយទីក្រុងទេសចរណ៍គ្មានផ្សែងបារីដោយមានឧទ្យានជាតិដ៏ធំ១នោះគឺឧទ្យានជាតិកែប ផ្ទៃសមុទ្រដ៏ខៀវស្រងាត់ឆ្នេរសមុទ្រដែលទើបបង្កើតថ្មីតំបន់អេកូទេសចរចំរុះនិងជាខេត្តមួយដែលមានសភាពស្ងប់ស្ងាត់ដ៏ទាក់ទាញបំផុត។ លើសពីនេះ បច្ចុប្បន្ន ភាពនៃខេត្តកែបកំពុងមានសក្តានុពលក្នុងការអភិវឌ្ឈន៍យ៉ាងខ្លាំងលើគ្រប់វិស័យទាំងផ្នែកទេសចរណ៍សេដ្ឋកិច្ចនិងហេដ្ឋារចនាសម្ព័ន្ធព្រមទាំងសំណង់ស្ថាបត្យកម្មផ្សេងៗយ៉ាងផុស ផុលនៅលើទឹកដីដ៏ពិសិទ្ធមួយនេះ ដែលសាកសមបំផុតក្នុងការវិនិយោគជាពិសេសលើវិស័យអចលនទ្រព្យ។
ខុនដូថ្ម១ដុំកែបគឺជាស្ថាបត្យកម្មនៃការរស់នៅមួយដែលជាអាគារពហុមុខងារនិងជាកន្លែងស្នាក់នៅរួមមួយដែលសាកសមបំផុតសម្រាប់ការរស់នៅអចិន្ត្រៃយ៍ ឬវិស្សមកាល ហើយក៏ជាគម្រោងខុនដូខ្ពស់និងដំបូងគេបង្អស់ស្ថិតក្នុងខេត្តកែបផងដែរ។ខុនដូថ្ម១ដុំមានកំពស់១២ជាន់រចនាឡើងតាមបែបស្ថាបត្យកម្មសហសម័យរួមជាមួយការឆ្នៃប្រឌិតខ្ពស់បែបធម្មជាតិ ដែលផ្តល់ជូនលោកអ្នកនូវសំណង់អាគារដែលរឹងមាំរចនាបទដ៏ប្រណិតនិងហ៊ុំព័ទ្ធដោយធម្មជាតិស្ថិតលើចង្កេះភ្នំឧទ្យានជាតិកែប ដោយគ្រប់គេហដ្ឋាន (Unit) ផ្តល់ជូនលោកអ្នកនៅទេសភាពដែលអាចមើលឃើញផ្ទៃសមុទ្រ និងធម្មជាតិជុំវិញអាគារយ៉ាងស្រស់បំព្រង។
ហេតុអ្វីអ្នកគួរវិនិយោគលើគម្រោងថ្ម១ដុំកែប? គម្រោងអាគារពហុមុខងារខុនដូថ្ម១ដុំកែបមានកំពស់១២ជាន់ ដែលមានគេហដ្ឋាចំនួន (75+1Unit) ជាមួយគុណភាពសំណង់ស្តង់ដារអន្តជាតិ និងបំពាក់នូវគ្រឿងបរិក្ខាទំនើបរួចជាស្រេច។ អ្វីដែលពិសេសជាងនេះគឺ មានទីធ្លារវេរ៉ង់ដាខាងក្រៅធំទូលាយ ដែលជាកន្លែងអាចអង្គុយលេងយកខ្យល់អាកាសធម្មជាតិព្រៃភ្នំ សមុទ្រ និងផ្តល់នូវភាពស្រស់ស្រាយ ផាសុកភាព សុភមង្គល និងសុវត្តិភាពសំរាប់អ្នកនិងក្រុមគ្រួសារ។ លើសពីនេះក៏មានចំណតរថយន្តផ្សារម៉ាតរោងកុនស្កាយបាJacuzziអាងហែលទឹកលើអាកាសដ៏ធំបំផុតដែលការស់នៅបែបនេះគឺមានតែនៅក្នុងគម្រោងខុសដូរថ្ម១ដុំកែបតែប៉ុណ្ណោះ។ មិនត្រឹមតែប៉ុណោះវាជាទីតាំងដ៏ល្អបំផុត ដោយលោកអ្នកចំណាយត្រឹមតែ ១នាទីពីឧទ្យានជាតិកែប ៣នាទីពីស្រីសឆ្នេកែប ៥នាទីពីផ្សារក្តាម ១០នាទីពីសេះស ក្នុងការធ្វើដំណើរ។ហើយបច្ចុប្បន្នភាពនេះគម្រោងអាគារពហុមុខងារខុនដូថ្ម១ដុំកែបកំពុងសាងសង់ដល់ជាន់ទី៣និងសម្រេចការសាងសង់នៅពាក់កណ្ដាលឆ្នាំ២០២៣ខាងមុននេះ។
កាលពីថ្ងៃទី៨ខែសីហាឆ្នាំ២០២១គម្រោងអាគារពហុមុខងារខុនដូថ្ម១ដុំកែបបានរៀបចំនូវកម្មវិធីCustomerAppreciation&SiteProgressដើម្បីថ្លែងអំណរគុណដល់អតិថិជនដែលបានចូលរួមក្នុងការអភិវឌ្ឍន៍គម្រោងខុនដូថ្ម១ដុំស្ថិតក្នុងទីក្រុងកែប ។
ឆ្លៀតក្នុងកម្មវិធីដ៏ពិសេសនេះ លោក ឃុយ ពី តំណាងឲ្យក្រុមហ៊ុន អៀ ហ៊ុយងី ឡៅ គីមលី ឌីវេឡុបម៉ិន Co.Ltd និងជាស្ថាបនិកគម្រោងខុនដូថ្ម១ដុំ បានមានប្រសាសន៍ក្នុងកម្មវិធីថែ្លងអំណរគុណដល់អតិថិជនថា“កម្មវិធីថ្ងៃនេះត្រូវបានរៀបចំឡើងគឺដើម្បីថ្លែងអំណរគុណដល់អតិថិជនដែលបានចូលរួមក្នុងការអភិវឌ្ឍន៍គម្រោងថ្ម១ដុំទាំងអស់ហើយយើងចង់បង្ហាញនូវបច្ចុប្បន្នភាពនៃការសាង់សង់គម្រោងខុនដូថ្ម១ដុំកែបដែលបាននឹងកំពុងបន្តជំរុញការសាង សង់ទៅតាមបទដ្ឋានគុណភាពស្តង់ដារដើម្បីបញ្ចប់គម្រោងទៅតាមកាលកំណត់នៅពាក់ កណ្ដាលឆ្នាំ ២០២៣ នេះ”។
លោកបានបន្តទៀតថា “ខ្ញុំបានប្រើប្រាស់បទពិសោធន៍នៅក្នុងវិស័យស្ថាបត្យកម្មជាង២០ឆ្នាំមកបង្កើតវាឡើង បូករួមនិងការរក្សាក្តីប្រាថ្នាក្នុងការរចនាប្លង់ដើម្បីស្ថាបនាលំនៅដ្ឋានដែលផ្តល់នូវភាពសុខដុមរមនា និង ផាសុកភាពពីធម្មជាតិដល់ការរស់នៅ។ ដែលខ្ញុំអាចនិយាយ បានថា គម្រោងមួយៗរបស់ក្រុមហ៊ុនយើង តែងតែបានសំរិទ្ធសំរាំងបំផុត តាំងពីការរចនាប្លង់ រហូតដល់ការសាងសង់ ដោយផ្តោតលើគុណភាពនិងគុណតម្លៃជាសំខាន់។ ហើយចក្ខុ វិស័យរបស់ គម្រោងថ្ម១ដុំ គឺមិនមែនគ្រាន់តែជាកន្លែងស្នាក់នៅសម្រាប់លក់ប៉ុណ្ណោះទេ តែយើងចង់បង្កើតឲ្យមាននូវការរស់នៅដែលហ៊ុំព័ន្ធដោយធម្មជាតិមានខ្យល់បរិសុទ្ធមានបរិយា កាស ផាសុកភាព និងបរិស្ថានស្រស់បំព្រងជាមួយធម្មជាតិព្រៃភ្នំ សមុទ្រ និងរុក្ខជាតិបៃតង ដែលអតិថិជនរបស់យើងនឹងទទួលបានជីវិតរស់នៅបែបឯកជនក្នុងទីតាំងដ៏ល្អឥតខ្ចេះសម្រាប់ធ្វើលំហាត់ប្រាណស្រូបខ្យល់អាកាសបរិសុទ្ធនិងសម្រាកលំហែកាយដ៏ពេញលេញ មួយ ដែលខ្ញុំជឿជាក់ថាទាំងនេះគឺជាអ្វីដែលបងប្អូនយើងតែងគិតស្រមៃចង់បាន”។
ឆ្លៀតក្នុងថ្ងៃដ៏ពិសេសនេះ គម្រោងស្ថាបត្យកម្មថ្ម១ដុំបានរៀបចំនូវកម្មវិធីលក់ពិសេសដែលមិនធ្លាប់មានពីមុនមកនៅលើគម្រោងទាំង៣ដែលមានដូចជា ខុនដូថ្ម១ដុំកែប, ខុនដូថ្ម១ដុំ Madam LAO Suite, និងគម្រោង ផ្ទះទី២ថ្ម១ដុំ THE GOLF ដែលមានចម្ងាយ45KM ពីទីក្រុងភ្នំពេញ ដោយប្រើរយៈពេល១ម៉ោងសម្រាប់ ធ្វើដំំណើរ ។កម្មវិធីលក់ពិសេសនេះ មានសុពលភាពចាប់ពីថ្ងៃទី៨ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ដែលអតិថិជនទាំង អស់នឹងទទួលបានការបញ្ចុះតម្លៃពិសេសរហូតដល់ទៅ 7% និងទទួលបាន Coupon បញ្ចុះតម្លៃជាទឹកប្រាក់ចំនួន USD 8,888 X3 ភ្លាមៗបន្លែមទៀត!
(ឧទាហរណ៍ថាអតិថិជនរបស់យើងគាត់ចង់បង់ផ្តាច់នូវ Unit ណាមួយនៃគម្រោងខុនដូថ្ម១ដុំកែប នោះគាត់នឹង ទទួលបានការបញ្ចុះតម្លៃ7% ហើយគាត់ក៏អាចប្រើ Coupon បញ្ចុះ តម្លៃចំនួន១សន្លឹក ដែលមានតម្លៃជាទឹកប្រាក់ ចំនួន USD 8,888 សម្រាប់បញ្ចុះតម្លៃផង ដែរ ហើយ Coupon បញ្ចុះតម្លៃចំនួន២សន្លឹកផ្សេងទៀត គាត់អាច រក្សាទុកដើម្បីទិញ២គម្រោងផ្សេងទៀតដែលមានដូចជា ខុនដូថ្ម១ដុំ Madam LAO Suite, និងគម្រោងផ្ទះទី២ ថ្ម១ដុំ THE GOLF បានទៀតផងដែរ៕Ph
សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនង៖
Ms. Sou Sokunvotey
Sale Representative
លេខទូរស័ព្ទ ៖ 061 800 9999 / 095 999 045 / 070 228 686
Website: http://www.tmormadom.com/en/the-pearl-of-kep
Facebook Page ៖ Tmor Ma Dom – ថ្ម១ដុំ https://www.facebook.com/TmorMaDomAgent
Google Map៖ https://bit.ly/3f4GXlw