ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​ប្រាប់​រស្មី​កម្ពុជា​នៅ​ថ្ងៃទី​៩ ខែសីហា​នេះ​ថា ដំណើរការ​ចាក់​វាក់​សាំង​កូ​វីដ​-១៩ ដូ​ស​ជម្រុញ ឬ​ដូ​ស​ទី​៣ ជូន​ដល់​កងទ័ព និង​គ្រួសារ​កងទ័ព បានចាប់ផ្តើម​នៅ​ថ្ងៃទី​៩ ខែសីហា នេះ​តទៅ និង​បានប្រគល់​ភារកិច្ច​ទៅតាម​អង្គភាព​និ​មួយៗ គឺ​បានរៀបចំ​រួចរាល់​អសហើយ​តាម​លក្ខណៈសម្បត្តិ​។

សម្តេចពិជ័យសេនា ទៀ បាញ់ (រូបឯកសារ)

សម្តេច​ពិជ័យ​សេនា​បាន​បញ្ជាក់ថា ចំពោះ​វ៉ាក់សាំង​អា​ស្ត្រា​ហ្សេ​នី​កា​សម្រាប់​ចាក់​ដូ​ស​ជំរុញ ឬ ដូ​ស​ទី​៣ ជូន​គ្រូពេទ្យ មន្ត្រី​កងទ័ព នគរបាល អាវុធហត្ថ និង​មន្ត្រីរាជការ​នានា​ដែលមាន​ការពាក់ព័ន្ធ​នៅ​ព្រំដែន​កម្ពុជា ថៃ គឺ​បាន​ដឹក​ទៅដល់​គោលដៅ​អស់ហើយ​។ តាម​របាយការណ៍​បញ្ជូន​មក គឺ​យោធភូមិភាគ​ទី​៤ នឹង​ចាប់ផ្តើម​ចាក់​គ្រប់​អង្គភាព​នៅ​រសៀល​ថ្ងៃទី​៩ ខែសីហា នេះ ។​

​សម្តេច​ពិជ័យ​សេនា​បា​នប​បន្តថា ចំពោះ​ការ​ចាក់ក់​សាំង​ដូ​ស​ជំរុញ ឬ ដូ​ស​ទី​៣ ជូន​កងទ័ព​និង​គ្រសារ​កងទ័ព គឺ​វិសេសវិសាល​ណាស់​ចំពោះ​សុខុមាលភាព​របស់​កង​កម្លាំង​ទាំងអស់​ក៏ដូចជា​អ្នក​បំពេញការងារ​ដែល​ស្ថិតក្នុង​សភាព​មួយ​ដែល​ចាត់ទុកថា​មាន​ហានិភ័យ ។ យើង​បាន​ជំរុញ​ដូ​ស​ទី​៣ គឺជា​ការរួមចំណែក​មួ​យ​ដ៏​សំខាន់​ណាស់​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ក្នុងការ​ទប់ស្កាត់ និង​ការឆ្លង បាន​មួយកម្រិត​ទៀត​។ សំខាន់បំផុត​បើ​មានការ​ឆ្លង​គឺ​វា​មិន​ធ្ងន់ធ្ងរ នេះ​គឺជា​ការចាំបាច់​ណាស់​។ ក្នុងពេលដែល ក៏​យើង​ឃើញថា ប្រជាជន​ក៏​មិនទាន់​ទទួល​វ៉ាក់សាំង​អស់​ក៏ដោយ ក៏ប៉ុន្តែ​អ្នកមួយ​ចំនួន​ដែល​ឃើញថា​មាន​ហានិភ័យ​ត្រូវបំពេញ​ការងារ​ជួយ​ទៅដល់​ប្រជាជន​។​
ជាក់ស្តែង​ដូចជា​អ្នក​ដែល​ដំណើរ​ការចាក់​វ៉ាក់សាំង​ធូ​ន​ប្រជាជន និង​អ្នក​ជួយ​មើលថែ​ការពារ​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក ក៏ដូចជា​ការរួមចំណែក​ក្នុងការ​ដឹកជញ្ជូន​ទុកដាក់​ផ្សេងៗ ដែល​ទទួលបាន​ដូ​ស​ទី​៣ កាន់​តែមាន​ភាពកក់ក្តៅ​៕