​ដោយ​: ទេ​ពក​ង្រី / ខេត្តកំពង់ឆ្នាំង​: បើ​យោងតាម​របាយកាណ៍​រប​ស់​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង ដែល​អ្នកយកព័ត៌មាន​រស្មី​កម្ពុជា​ទទួលបាន​ថ្ងៃទី​៩​សីហា​២០២១​នេះ មន្ត្រី​ជំនាញ​បន្ត​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ តាមរយៈ​ការធ្វើ​តេស្ត​រហ័ស (Rapid Test) ចំនួន​១៧​នាក់ (​ស្រី​៩​នាក់​) និង​អ្នកទទួល​មរណៈភាព​ប្រុស​ស្រី​ចំនួន​២​នាក់ កាលពី​ថ្ងៃទី​៨​សីហា​២០២១​ម្សិលមិញ​។​

​របាយការណ៍​បាន​ឲ្យ​ដឹងថា អ្នក​ដែលមាន​វិជ្ជមាន​កូ​វិ​ដ្ឋ​១៩ រដ្ឋបាលខេត្ត​កំពង់ឆ្នាំង បានដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង មណ្ឌល​ព្យាបាល​សាលាបឋមសិក្សា​គំរូ​ក្រុង មណ្ឌល​ព្យាបាល​វិទ្យាល័យ​ហ៊ុនសែន​បរិបូណ៌ និង​មណ្ឌល​ព្យាបាល​វិទ្យាល័យ​ហ៊ុនសែន​កំពង់លែង​។​

​ចំណែក​ករណី​ទទួលមរណៈភាព​ជនជាតិខ្មែរ​និង​វៀតណាម​២​នាក់​នៅ​ថ្ងៃទី​៨​សីហា​២០២១​ម្សិលមិញ​មាន ទី​១.​ឈ្មោះ យ៉ាំង​ធីប​យ ភេទ​ស្រី អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​កោះក្របី សង្កាត់​ផ្សារឆ្នាំង ក្រុង​និង​ខេត្តកំពង់ឆ្នាំង បាន​ចូលមក​មន្ទី​ពេទ្យ​១១​និង​៣០​នាទី​ថ្ងៃទី​៤​សីហា​២០២១ និង​ទទួលមរណភាព​វេលា​ម៉ោង​៦​និង​២០​នាទី​នៅ​ថ្ងៃទី ៨ សីហា ២០២១​។ ទី​២ ឈ្មោះ ជា​យាន ភេទ​ប្រុស​អាយុ ៧៧​ឆ្នាំ រស់នៅ​ភូមិ​ត្អួ​រលំ ឃុំ​កំពង់​ហៅ ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង បាន​ចូលមក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត នៅវេលា​ម៉ោង ៥​និង​១៥​នាទី​ថ្ងៃទី ៨ សីហា ២០២១ ហើយ​បានទទួល​មរណៈភាព​នៅ​វេលា​ម៉ោង ៥​និង ២០ នាទី​ថ្ងៃទី ៨ ខែសីហា ២០២១ ម្សិលមិញ​។​

​ក្នុងនោះ អ្នកជំងឺ​ជាសះស្បើយ​មាន​ចំនួន​២៦​នាក់ និង​ស្ត្រី​១៤​នាក់ ហើយ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មណ្ឌល​សម្រាក​ព្យាបាល និង​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​លំនៅឋាន​រយៈពេល​១៤​ថ្ងៃ បន្តទៀត​ផងដែរ​៕​