ដោយ:បាយ័ន/សៀមរាបៈកុមារីអាយុ១៧ខែម្នាក់មានលង់ទឹកស្លាប់ នៅឯចម្ការក្នុងពេលឪពុក ម្តាយ ទុកឱ្យបងស្រីម្នាក់ទៀតនៅមើល ។ហេតុការណ៍នេះកើតឡើងនៅរសៀលថ្ងៃទី៩ខែសីហាឆ្នាំ២០២១ ស្ថិតក្នុងភូមិរលំទូក ឃុំស្វាយលើ ស្រុកស្វាយលើ ។សពកុមារីឈ្មោះ មាន ស្រីពៅ។

នគរបាលស្រុកស្វាយលើ ខេត្តសៀមរាប បាននិយាយនៅព្រឹកថ្ងៃទី១០ ខែសីហាថា យោងតាមការបំភ្លឺរបស់ឈ្មោះ ឡៃ សាឡិច ភេទស្រី អាយុ ៣៣ឆ្នាំ ជាម្តាយជនរងគ្រោះ បានឲ្យដឹងថា ខ្លួនតែងតែទុកកូនស្រីរបស់ខ្លួនឈ្មោះ មានស្រីពៅ ឲ្យកូនស្រីច្បងរបស់ខ្លួនម្នាក់ទៀតឈ្មោះនានសុនីនភេទស្រី អាយុ ១០ឆ្នាំមើលថែរនៅខ្ទមស្រែ។ចំណែកគាត់និងប្តីតែងតែទៅធ្វើការងារក្នុងចម្ការដែលមានចម្ងាយពីខ្ទមប្រវែងប្រហែល៣០០ម៉ែត្ររហូតដល់ម៉ោង១១ថ្ងៃត្រង់ជាពេលហូបបាយទើបខ្លួននិងប្តីត្រឡប់មកខ្ទមវិញ។
កូនស្រីរបស់ខ្លួនជាអ្នកមើលថែរប្អូនស្រីនិងសពបានដេកលក់តាំងពីម៉ោង២រសៀល។ពួកគាត់ក៏ទៅចម្ការ។កូនស្រីបងពេលភ្ញាក់ឡើងបាត់ប្អូនស្រីក៏តាមរកដល់ទឹកស្រះនៅខាងកើតខ្ទមទើបឃើញថាប្អូនរបស់ខ្លួនបានលង់ទឹកស្លាប់អណ្តែតបាត់ទៅហើយ៕