ប្រែ​សម្រួលៈ​វាសនា​/​ហាណូយ​៖​វៀតណាម​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​១០​សីហា​នេះ​បាន​រាយការណ៍​អ្នក​ឆ្លងកូវី​ដ​១៩​ចំនួន​៥.១៤៤​នាក់ ដែល​នាំ​អោយ​ចំនួន​ឆ្លង​សរុប​ចាប់​តាំងពី​ថ្ងៃ​២៧ ខែ​មេសា​ឆ្នាំ​២០២១​មក​ឡើងដល់​២២០.៩០៦​នាក់​។​

​ក្រសួង​សុខាភិបាល​វៀត​ណា​ម​កាលពី​យប់​ថ្ងៃ​ចន្ទ​ក៏​បាន​ប្រកាស​អ្នក​ឆ្លង​ថ្មី​ចំនួន​៤.១៨៣​នាក់ ដែល​ធ្វើ​អោយ​ចំនួន​ឆ្លង​ពេញ​មួយ​ថ្ងៃ​ឡើងដល់​៩.៣២៣​នាក់ ក្នុងនេះ​ទីក្រុង​ហូជីមិញ​ដែលជា​ចំ​​ណុ​ច​ផ្ទុះ​កូវី​ដ​១៩​ប​ច្ច​ប្បន្ន មាន​អ្នក​ឆ្លង​៣.៩៩១​នាក់​កាល​ពី​ម្សិល ហើយ​ករណី​សេសសល់​ត្រូវបាន​រកឃើញ​នៅ​២៧​ខេត្ត​ក្រុង​ផ្សេងទៀត​។​

​វៀតណាម​កាលពី​ថ្ងៃ​ចន្ទ​ក៏​បាន​ប្រកាស​អ្នកស្លាប់​ដោយកូវី​ដ​១៩​ចំនួន​៣៦០​នាក់​នៅ​៤​ទីតាំង រួម​មាន​ក្រុង​ហូជីមិញ ២៦៩​នាក់​។​ចំនួន​នេះ​ធ្វើអោយ​ក្រុង​ហូជីមិញ​មាន​អ្នក​អ្នកស្លាប់​ដោយកូវី​ដ​១៩​នៅ​រលក​ថ្មី​ជាង​៣​ខែ​មក​នេះ​ឡើង​ដល់​៣.៧៥៧​នាក់​។​

​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​បាន​ចាក់​វ៉ាក់សាំង​អោយ​ប្រជាជន​ខ្លួន​បាន​ជាង​៩,៤​លាន​នាក់ ក្នុងនេះ​ជិត​១​លាន​នាក់​បាន​ចាក់​២​ដូ​សសព្វគ្រប់​។​

​ក្រុង​ហាណូយ រក​ឃើញ​អ្នក​ឆ្លង​ថ្មី​៥០-៧០​នាក់​ក្នុង​មួយ​ថ្ងៃ​នៅ​កន្លះ​ខែ​មកនេះ ហើយ​ថ្ងៃ​ខ្លះ​ចំនួន​ឆ្លង​ឡើង​ហួស​១០០​នាក់​។​ដោយសារ​តែ​កំណើន​នៃ​ការ​ឆ្លងកូវី​ដ​១៩ រដ្ឋធានី​វៀតណាម​កាលពី​ថ្ងៃ​​ចន្ទ​បាន​បន្ត​ការអនុវត្ត​គម្លាត​សង្គម​២​សប្តាហ៍​ទៀត​រហូតដល់​ថ្ងៃ​២៣​សីហា​៕

​ក្នុង​រូប ប្រជាជន​វៀតណាម​កកស្ទះ​នៅ​តាម​ចំណុច​ត្រួតពិនិត្យ​ដែល​ត្រូវបាន​ដាក់​នៅ​ទូទាំង​ទីក្រុង​ហាណូយ​កាលពី​ថ្ងៃ​ចន្ទ​ដើម្បី​រឹតបន្តឹង​ចរាចរណ៍​មនុស្ស​នៅ​ពេល​ខ្លួន​បន្ត​អនុវត្ត​វិធានការ​​គម្លាត​សង្គម​ដើម្បី​ទប់ស្កាត់​កូវី​ដ​១៩