តាម​ការបញ្ជាក់​ពី​មន្ត្រី​ជំនាញ នៃ​មន្ទីរ​សុខា ភិ​បាល ខេត្តមណ្ឌលគិរី បានឱ្យដឹងថាៈ វ៉ាក់សាំង ប្រភេទ​ស៊ី​ណូ​ហ្វា​ម និង ស៊ី​ណូ​វ៉ា​ក់ បាន​ចាក់​ដល់ ប្រជាពលរដ្ឋ គិត​ចាប់​ពីថ្ងៃ​ដំបូង រហូតដល់​ថ្ងៃទី​៩ សីហា ២០២១​នេះ បាន​ចំនួន ៤១.៩៣០ នាក់​ហើយ ហើយ​ការចាក់​វ៉ាក់សាំង​នេះ នៅ​បន្តសកម្មភាព រហូត​ប្រជាពលរដ្ឋ បានទទួល​គ្រប់ៗ​គ្នា​។​