​ដោយៈ​ទេ​ពក​ង្រី​/​កំពង់ឆ្នាំងៈ លោក​លី ហុង​ហួរ នៅ​ព្រឹក​ថ្ងៃទី​១០ ខែសីហា ឆ្នាំ ២០២១ បាន​នាំយក​អង្ករ​ចំនួន​៥​តោន​, ម៉ាស់​ចំនួន​១០.០០០, មី​យើង​១០០​កេស និង​ជែ​ល​២០០​ដប ទៅ​ឧបត្ថម្ភ​ជូន លោក ស៊ុន សុ​វណ្ណា​រិ​ទ្ធិ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង ដើម្បី​ចូលរួម​ជាមួយ​រដ្ឋបាល​ខេត្ត​ក្នុង​ការជួយ​កាត់បន្ថយ ចំណាយ​ផ្សេងៗ​ក្នុងដំណាក់កាល​កូ​វីដ​-១៩ ដែល​កំពុង​ឆ្លង​ចូលក្នុង​គ្រួសារ​សហគមន៍ ។​

​លោក​ឧកញ៉ា លី ហុង​ហួរ បាន​មានប្រសាសន៍ថាៈ ការចូលរួម​ផ្តល់​អង្ករ​នាពេលនេះ គឺជា​សកម្មភាព​មនុស្ស​ធម៌​មួយ​ដែល​បង្ហាញ​ពី​ការចូលរួមចំណែក​ជាមួយ​រដ្ឋបាលខេត្ត និង​ប្រជាពលរដ្ឋ​ដែល​កំពុង​ត្រូវការ​ផ្គត់ផ្គង់​នូវ​អង្ករ​និង​សំភារៈ​ជូន​ពួកគាត់ កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក និង កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ បច្ចុប្បន្ន​ក្នុង​ខេត្តកំពង់ឆ្នាំង​។

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោក ស៊ុន សុ​វណ្ណា​រិ​ទ្ធិ បាន​ថ្លែង​នូវ​អំណរគុណ យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​ឧកញ៉ា​លី ហុង​ហួរ ដែល​បាន​ចូលរួមចំណែក​ជាមួយ​រដ្ឋបាលខេត្ត ក្នុងអំឡុង​ពេលដែលរ​ដ្ឋ​បាល​ខេត្ត​កំពុងតែ​មានការ​ខ្វះខាត ហើយក៏​ជា​តម្រូវ​ការចាំបាច់ សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ទាំងមូល​ផងដែរ​។

​លោក​បន្តថា អំណោយ​ដែល​បានមកពី​សប្បុរសជន​រដ្ឋបាលខេត្ត​ត្រូវបាន​យកទៅ​បែងចែក​ទៅ តាម​គោលដៅ​សំខាន់ៗ​ក្នុង​ខេត្ត​ដូចជា​ផ្គត់ផ្គង់​ទៅតាម​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក និង គ្រោះមហន្តរាយ​ផ្សេងៗ​ទៀត ៕​