ក្មេងប្រុស អាយុ១៤ឆ្នាំម្នាក់ ដែលក្រុមគ្រួសារ អះអាងប្រាប់សមត្ថកិច្ចថា បានបាត់ខ្លួន ក្នុងអគារកាស៊ីណូ យីហោ ហ្កាន់ដាវ ដែលផ្អាកអាជីវកម្ម ស្ថិតក្នុងតំបន់អូរឈើទាល ភូមិ៤ សង្កាត់ លេខ៤ ក្រុងព្រះសីហនុ តាំងពីល្ងាច ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ រហូតមកដល់ព្រឹកថ្ងៃទី១០ ខែសីហានេះ នៅតែរកមិនទាន់ឃើញនៅឡើយ ។