ដោយៈ គង់ហេង / កំពង់ចាមៈ រដ្ឋបាលខេត្តកំពង់ចាម បានប្រកាស នៅថ្ងៃទី ១០ សីហា នេះថា មានអ្នកស្លាប់ ដោយជំងឺកូវីដ ១៩ ថ្មីម្នាក់ទៀត ខណៈមានអ្នកឆ្លងថ្មី ចំនួន ៣២ នាក់ និងមានអ្នកជាសះស្បើយ ចំនួន ១០៦ នាក់ កាលពីថ្ងៃទី ៩ សីហា កន្លងទៅ។
ក្នុងនោះ អ្នកស្លាប់ថ្មី ជាបុរស អាយុ ៦០ ឆ្នាំ ឈ្មោះ វង្ស សូចាន់ នៅភូមិ២២ ឃុំចម្ការអណ្តូង ស្រុកចម្ការលើ បានទទួលមរណភាព កាលពីថ្ងៃទី ៩ សីហា កន្លងមកនេះ។ សរុបពីស្ថានភាព ជំងឺកូវីដ ១៩ សម្រាប់ខេត្តនេះ មានអ្នកស្លាប់ ចំនួន ១០៤ នាក់។ អ្នកឆ្លងចំនួន ៤.៣៧៥ នាក់ , អ្នកជាសះស្បើយ ចំនួន ៣.៤៥៩ នាក់ និងអ្នកកំពុងព្យាបាល ចំនួន ៨១២ នាក់៕/V-PC