ដោយៈ ជា សីហៈ/ភ្នំពេញៈ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងចិនមានទំហំ ដល់ជាង ៤,០៧ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៧ ខែនៃឆ្នាំ ២០២១ ។
ក្រសួងពាណិជ្ជកម្មបានបង្ហាញថា ចាប់ពីខែមករាដល់ខែកក្កដាឆ្នាំ ២០២១ ប្រទេស កម្ពុជាបាននាំចេញទំនិញជាង ៣,៨ពាន់លានដុល្លារទៅសហរដ្ឋ អាមេរិកកើនឡើង ៣៧,២៦ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ប្រភពដដែលបានបន្ថែមថាក្នុងពេលជាមួយគ្នានេះការនាំចូលរបស់កម្ពុជាពីសហរដ្ឋអាមេរិកមានចំនួនជាង ២០៩ លានដុល្លារអាមេរិកកើនឡើង ៤៩,៦២ ភាគរយ។
ប្រទេសកម្ពុជាភាគច្រើនបាននាំចេញផលិតផលកសិកម្មរួមមានអង្ករ ម្រេច … ជាពិសេសគឺសម្លៀកបំពាក់ និង សំភារៈសម្រាប់ធ្វើដំណើរ ហើយនាំចូលមកវិញ ជាផលិតផលឧស្សាហកម្ម វត្ថុធាតុដើម គ្រឿងបន្លាស់ម៉ាស៊ីន ជាដើម ៕/PC