ដោយៈគ្រញូង/បាត់ដំបងៈរដ្ឋបាលខេត្តបាត់ដំបងបានប្រកាសព័ត៌មាននៅថ្ងៃទី១០ខែសីហានេះអំពីអ្នកជាសះស្បើយពីជំងឺកូវីដ១៩ចំនួន៩៨នាក់និងមានអ្នកស្លាប់កើនឡើងដល់ទៅបីនាក់។ទន្ទឹមនេះក៏បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៥៩នាក់ក្នុងនោះអ្នកពាក់ព័ន្ធនឹងព្រឹត្តការណ៍សហគមន៍២០កុម្ភៈមានចំនួន៥៥នាក់និងពលករត្រឡប់មកពីប្រទេសថៃមានចំនួន៤នាក់ ។

រដ្ឋបាលខេត្តបាត់ដំបងបានបញ្ជាក់ថា បើគិតមកទល់នឹងថ្ងៃទី១០ខែសីហានេះ ខេត្តមានអ្នកផ្ទុកមេរោគកូវីដ១៩សរុបកើន ឡើងដល់ចំនួន៤.៣២៩នាក់។ក្នុងនោះមានអ្នកជាសះស្បើយសរុបចំនួន១.៧៨២នាក់និងស្លាប់បានកើនឡើងរហូតដល់ចំនួន៥១នាក់។ចំណែកអ្នកដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកនិងមណ្ឌលព្យាបាលនានាក្នុងខេត្តមានចំនួន ១.៤៩៦ នាក់៕
សូមអានសេចក្តីប្រកាសព័ត៌មាន៖