ដោយៈវ៉ៃកូ/ស្វាយរៀងៈ លោក ម៉ែន សារ៉ាន់ អភិបាលស្រុកស្វាយទាប និងជាប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាល ស្រុកកាលពីយប់ថ្ងៃទី ១០ ខែសីហាបាន បន្ត ចុះដឹកនាំកម្លាំងចម្រុះ ចុះអនុវត្ត សេចក្តីសម្រេច លេខ ០៨៣/២១ ស.ស.រ ចុះ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ នៅតាមគោលដៅនានា ដើម្បី ប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ -១៩ ក្នុងមូលដ្ឋាន ស្រុកស្វាយទាប ខេត្តស្វាយរៀង។
លោកអភិបាលស្រុកស្វាយទាបបានឲ្យដឹងថា យោងតាមសេចក្តីជូនដំណឹង របស់ រដ្ឋបាល ខេត្តស្វាយរៀង ស្តីពី ការដាក់ចេញនូវ វិធានការ រដ្ឋបាល នៅក្នុងភូមិសាស្ត្រ ខេត្តស្វាយរៀង រយៈពេល១៤ថ្ងៃ គិត ចាប់ពី ម៉ោង ២៣:៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដារហូតដល់ ថ្ងៃទី១២ ខែសីហា ។
លោកអភិបាលស្រុកក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ បើគ្មានការចាំ បាច់សូមកុំចេញក្រៅផ្ទះ ហើយរាល់ការធ្វើដំណើរ ត្រូវមានលិខិតស្នាមបញ្ជាក់ពីអង្គភាពស្ថាប័ន ក្រុមហ៊ុន ឬ អាជ្ញាធរមូលដ្ឋានឲ្យត្រឹមត្រូវ និង បន្តចូលរួមអនុវត្តតាមការអំពាវនាវរបស់សម្តេចតេជោ ។បើជនណា ដែលបំពាន បម្រាម វិធានការ នោះពុំមានការលើកលែងទៀតទេគឺ ត្រូវផាកពិន័យ ពី ១ លានរៀល ដល់ ៥ លានរៀលដោយមិនមានការយោគយល់នោះឡើយ ៕/PC