ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌដង្កោ ដឹកនាំ​ដោយ លោកស្រី គឹម ញឹ​ប អភិបាល​ខណ្ឌដង្កោ កាលពី​យប់​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២១ បាន​បន្ត​ចុះ​ល្បាត ការងារ​សន្តិសុខ និង​ដាក់​គោលដៅ​បម្រាម​គោចរ ទាំងអស់​ក្នុង ភូមិសាស្ត្រ​ខណ្ឌដង្កោ​ត្រូវ អនុវត្ត​សេចក្តីសម្រេច​លេខ ២៤៩/២១ សសរ ចុះ​ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ​២០២១ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ។

​នាឱកាស​នោះ លោកស្រី គឹម ញឹ​ប បានដាក់​បទបញ្ជា​ឱ្យបាន​ម៉ឹងម៉ាត់​បន្ថែមទៀត ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុងភូមិ​សាស្ត្រ ខណ្ឌដង្កោ​៕​/PC