តាមរបាយការណ៍របស់ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានអោយដឹង នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ នេះថាៈ រយៈពេល ១២ ថ្ងៃ គិតចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ អាជ្ញាធរមានសមត្ថកិច្ច របស់រាជធានីភ្នំពេញ បានអនុវត្តបំរាមគោចរ ដោយឃាត់ យានយន្ត សរុបចំនួន ១.៧៩៨ គ្រឿង និងឃាត់ខ្លួនមនុស្ស ប្រុស ស្រី ចំនួន ៥៦៣ នាក់។