កាល​នៅ​ព្រឹក ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២១​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ច័ន្ទ​សុភ​ក្ត្រា មេបញ្ជាការ​តំបន់​ប្រតិ​ប​ត្ត​ការ​សឹក​រង​ព្រះវិហារ បាន​អញ្ជើញ​ជា​អធិបតី បើក​ដំណើរការ យុទ្ធនា​ការចាក់​វ៉ាក់សាំង បង្កា​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ទី​៣ (​ដូ​ស​ជំរុញ​) ប្រភេទ អា​ស្ត្រា​ហ្សេ​នី​កា ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា របស់ សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ កម្ពុជា ជូន​ដល់​កងកម្លាំង​ទីបញ្ជាការ ទិស​យោធភូមិភាគ​ទី​៤ ដែល​បំពេញភារកិច្ច ជួរមុខ តាម​បន្ទាត់​ព្រំដែន កម្ពុជា​-​ថៃ​-​ឡាវ ដើម្បី​ប្រឆាំងនឹង​ការចម្លង​រីក​រាលដាល ពី​វីរុស​កូ​វីដ​-១៩ បំប្លែង​ថ្មី ប្រភេទ​ដែល​តា (Delta) ដែល​កំពុង​ផ្ទុះ​ខ្លាំង ពី​ប្រទេស​ថៃ​។ យុទ្ធនាការ​នេះ ធ្វើឡើង​នៅ​ទីបញ្ជាការដ្ឋាន តំបន់​ប្រតិ​ប​ត្ត​ការ​សឹក រង​ព្រះវិហារ ។​