កិត្តិ​នីតិកោសល​បណ្ឌិត ងួន ញ៉ិល អនុប្រធាន​ទី​១ នៃ​រដ្ឋសភា និង​ជា​ប្រធាន​គណៈកម្មការ រៀបចំ​កិច្ចប្រជុំ​ភាពជា​ដៃគូ សភា​អាស៊ី​-​អឺរ៉ុប ASEP លើក​ទី​១១ បាន​អញ្ជើញ​ដឹកនាំ កិច្ចប្រជុំ​គណៈកម្មការ រៀបចំ​កិច្ចប្រជុំ ASEP11 ដើម្បី​ពិនិត្យ​ពិភាក្សា លើ​ការងារ មួយចំនួន សម្រាប់​ត្រៀម​រៀបចំ កិច្ចប្រជុំ​ភាពជា​ដៃគូ សភា​អាស៊ី​-​អឺរ៉ុប លើក​ទី​១១ ដែល​សភា​កម្ពុជា នឹងត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ នា​អំឡុង​ពាក់ កណ្ដាល ខែវិច្ឆិកា ឆ្នាំ​២០២១ ខាងមុខ នៅ​រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា​។​