​ ​រថយន្ត​ក្រុមហ៊ុន​ធ្វើ​ផ្លូវដែក​បុក​គ្នា​ជាមួយ​រថយន្ត​ហៃ​ឡែ​ន​ឌ័​របួសធ្ងន់​ស្រាល​២​នាក់​

1217
ចែករម្លែក

(​បន្ទាយមានជ័យ​)៖​មនុស្ស​២​នាក់​រងរបួស​ធ្ងន់​និង​ស្រាល​ក្នុង​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ក្រុមហ៊ុន​ធ្វើ​ផ្លូវដែក​បុក​គ្នា​នឹង​រថយន្ត​តូយ៉ូតា​ហៃ​ឡែ​ន​ឌ័​រ​១​គ្រឿង​កាលពី​ល្ងាច ថ្ងៃទី​១៧​ខែ កក្កដា​ឆ្នាំ​២០១៧ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​ផ្លូវបំបែក​ជា​៤​ស្ថិតក្នុង​ភូមិ​ថ្នល់​បត់ ឃុំ​ភ្នំ​តូច ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍​រស់​សំបូរ​មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ស្រុក​មង្គល​បូរី​បាន​ឲ្យ​ដឹងថា​គ្រោះថ្នាក់​នោះ​បង្កឡើង​ដោយ​រថយន្ត​១​គ្រឿង​ម៉ាក KIA ពណ៌​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ​2AM0898 បើកបរ​ដោយ​ឈ្មោះ ហ៊ីង ធួន ភេទ ប្រុស អាយុ ៣២​ឆ្នាំ ជា​រថយន្ត​របស់ ក្រុមហ៊ុន​ធ្វើ​ផ្លូវដែក​។​រថយន្ត​នេះ​បើក​ក្នុង​ទឹ​សដៅ​ពី​ត្បូង​ទៅ​ជើង​។

លុះដល់​ចំណុចកើតហេតុ​បាន​បត់​ឆ្វេង​ចូលទៅ​ផ្លូវ​ភូមិ ខណ​:​ពេលនោះ​មាន​រថយន្ត​១​គ្រឿង​ទៀត ម៉ាក​តូយ៉ូតា​ហៃ​ឡែ​ន​ឌ័​រ​ពណ៌ ស ពាក់​ស្លាក​លេខ បាត់ដំបង 2B1285 បើកបរ​ដោយ​ឈ្មោះ លី ណា​សា ភេទ ប្រុស​អាយុ ២៨​ឆ្នាំ រស់នៅ​ភូមិ​ន​រា​ឃុំ​ន​រា​ស្រុក​សង្កែ ខេត្តបាត់ដំបង​។​

​ការបុក​ពេញទំហឹង​នោះ បណ្តាល​ឲ្យ​ឈ្មោះ លី ណា​សា របួសធ្ងន់​បាក់ឆ្អឹង​ភ្លៅ​ខាងស្តាំ​ត្រូវ​ដឹក​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​នៅ​ខេត្តបាត់ដំបង ។​ចំណែក​ឈ្មោះ ហ៊ីង ធួន របួសស្រាល ត្រូវបាន​សមត្ថកិច្ច​ជួយ​ដឹក​យកទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា​-​ជប៉ុន មង្គល​បូរី ខេត្តបន្ទាយមានជ័យ​៕S/ ដោយ​:​ប​.​ជ័យ​

ទីតាំងផ្សាយពាណិជ្ជកម្ម