ប្រែសម្រួលៈវាសនា/ហាណូយ៖ រដ្ឋាភិបាលវៀតណាមកាលពីថ្ងៃអង្គារបានចេញសេចក្តីសំរេចមួយស្តីពីការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ ដោយកំណត់អោយអាជ្ញាធរក្រុងហូជីមិញ គ្រប់គ្រងការផ្ទុះជំងឺកូវីដ១៩នាពេលបច្ចុប្បន្ន អោយបាននៅមុនថ្ងៃ១៥កញ្ញា។
សេចក្តីសំរេចនេះក៏តំរូវអោយចាត់វិធានការគ្រប់គ្រងជំងឺឆ្លងនេះអោយបាននៅមុនថ្ងៃ០១កញ្ញា សំរាប់ខេត្តក្បែរខាង ប៊ិញយឿង,ឡុងអាន,ឌុងណៃ ហើយទីតាំងផ្សេងទៀតនៅយ៉ាងយូរត្រឹមថ្ងៃ២៥សីហា។វាស្នើសុំអោយបណ្តាទីតាំងដែលនៅក្រោមវិធានការគម្លាតសង្គម ត្រូវធានាថារាល់វិធានការត្រូវបានអនុវត្តតាមដោយម៉ឺងម៉ាត់ដើម្បីជៀសវាង ទិដ្ឋភាពតឹងរឹងនៅតាមដងផ្លូវតែធូររលុងនៅក្នុងតំបន់មនុស្សរស់នៅ។
វៀតណាមនៅព្រឹកថ្ងៃពុធនេះបានប្រកាសរកឃើញអ្នកឆ្លងថ្មីចំនួន៤.៧៩២នាក់ ដែលនាំអោយចំនួនឆ្លងសរុបនៅក្នុងការផ្ទុះកូវីដរលកបច្ចុប្បន្នចាប់ពីចុងខែមេសាមកឡើងដល់ ២២៨.៩៣៩នាក់។
កាលពីថ្ងៃអង្គារ ក្រសួងសុខាភិបាលបានបញ្ជាក់ថា មានអ្នកឆ្លងកូវីដ១៩ចំនួន ៨.៣៨៥នាក់នៅ៣៩ខេត្តក្រុង ក្នុងនេះ៣.៩៥៦នាក់នៅក្រុងហូជីមិញ៕
វិថីមួយក្នុងក្រុងហូជីមិញ ដែលកំពុងអនុវត្តវិធានការគម្លាតសង្គម