ដោយ:អង្គរតូច/សៀមរាបៈ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដកហូតកំពង់ផែទេសចរណ៍តំបន់ចុង ឃ្នៀសរបស់ក្រុមហ៊ុន ស៊ូជីងប្រគល់ឱ្យរដ្ឋបាលខេត្តសៀមរាបនិងគ្រឹះស្ថានអង្គរជាអ្នកគ្រប់គ្រង។នេះបើយោងតាមលិខិតរបស់ទីស្តីគណៈរដ្ឋមន្ត្រីដែលទើបទម្លាយឱ្យដឹងប៉ុន្មានចុងក្រោយនេះ ។
យោងតាមលិខិតលេខ៣៩៦ សជណ.ហឆ ចុះថ្ងៃ ទី២៩ខែកក្កដាឆ្នាំ២០២១របស់ទីស្តីការគណ:រដ្ឋមន្ត្រីដែល ជម្រាបជូនឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ.ឯកឧត្តមអភិបាលនៃ គណ:អភិបាលខេត្តសៀមរាប បានបញ្ជាក់ថា សំណើរសុំការណែនាំដ៍ខ្ពង់ខ្ពស់ពីសម្តរចតេជោនាយករដ្ឋមន្ត្រី លើបញ្ហានៃការអនុវត្តគម្រោងវិនិ យោគសាងសង់កំពង់ផែទេសចរណ៍ចុងឃ្នៀសរបស់ក្រុមហ៊ុន ស៊ូ ជីង នៅខេត្តសៀមរាប។
យោងលិខិតខាងលើ ទីស្ដីការគណៈរដ្ឋមន្ត្រីជម្រាបជូនថា រាជរដ្ឋាភិបាលសម្រេចដូចខាងក្រោម៖
១.លុបគោលការណ៍វិនិយោគសាងសង់កំពង់ផែទេសចរណ៍នៅតំបន់ចុងឃ្នៀស ក្រុងសៀមរាបខេត្ត សៀមរាប របស់ក្រុមហ៊ុន ស៊ូ ជីង ផត អ៊ិនវេសមិន។
២.ដកហូតទីតាំងវិនិយោគតំបន់ចុងឃ្នៀសជូនរដ្ឋបាលខេត្តសៀមរាបនិងគ្រឹះស្ថានអង្គរដើម្បីគ្រប់គ្រងជាបណ្ដោះអាសន្ន។
៣.រាល់ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធនានានៅលើទីតាំងវិនិយោគ ស្ថិតនៅតំបន់ចុងឃ្នៀស សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានចាត់ទុកជាសម្បត្តិរដ្ឋ។
៤.បង្កើតគណៈកម្មការអន្តរក្រសួងមួយ ដឹកនាំដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងដោយមានការចូលរួមពីតំណាង ទីស្ដីការគណៈរដ្ឋមន្ត្រី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋបាលខេត្តសៀមរាប និងស្ថាប័នជំនាញពាក់ព័ន្ធ ដើម្បីត្រៀមដោះស្រាយជាយថាហេតុអំពីសំណើរ សុំទូទាត់សំណងគម្រោងវិនិយោគរបស់ក្រុម ហ៊ុន ស៊ូ ជីង ផត អ៊ិនវេសមិន ដោយឈរលើគោលការណ៍យុត្តិធម៌ សមធម៌ តម្លាភាព និងគណនេយ្យភាពជាមួយនឹងការ ទូទាត់បំណុលពន្ធរបស់ក្រុមហ៊ុន។
៥.ត្រូវខិតខំអនុវត្តចំណុចទាំង៤ខាងលើឱ្យបាន៕សរន