ដោយ:បាយ័ន/ភ្នំពេញៈ លោកឧត្តមសេនីយ៍ទោ អ៊ុក គឹមអធិការ ត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានលិខិតឆ្លងដែន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ។នេះបើយោងតាមអនុក្រឹត្យតែងតាំង ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១។

លោកឧត្តមសេនីយ៍ទោ អ៊ុក គឹមអធិការ (រូបថតឯកសារ)

លោកឧត្តមសេនីយ៍ទោ អ៊ុក គឹមអធិការ មុននេះក៏ជាអនុប្រធាននាយកដ្ឋានលិខិតឆ្លងដែននេះស្រាប់។ការតែងតាំង លោកឧត្តមសេនីយ៍ទោ អ៊ុក គឹមអធិការ គឺជំនួសលោកឧត្តមសេនីយ៍ឯក ព្រហ្ម ចន្ទសុខា ដែលត្រូវឱ្យចូលនិវត្តន៍។

លោកឧត្តមសេនីយ៍ទោ អ៊ុក គឹមអធិការ ត្រូវបានគេស្គាល់ថា មានស្រុកកំណើតនៅស្រុកពួក ខេត្តសៀមរាប៕សរន