​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖ វ៉ាក់សាំង​កូវី​ដ​១៩​បាញ់​តាម​រន្ធ​ច្រមុះ​ចំនួន​២ ផលិត​ឡើង​ដោយ​ប្រទេស​ថៃ​នឹង​ត្រូវ​ចាប់ផ្តើម​សាកល្បង​លើ​មនុស្ស​នៅ​ចុងឆ្នាំ​នេះ ក្រោយ​ពី​បង្ហាញ​លទ្ធផល​គួរអោយ​​ពេញចិត្ត​ក្នុង​ការសាកល្បង​លើ​សត្វ​កណ្តុរ នេះ​បើ​តាម​ការបញ្ជាក់​អះអាង​របស់​រដ្ឋាភិបាល​ថៃ​កាលពី​ថ្ងៃ​ពុធ​។​

​ផលិត​ឡើង​ដោយ​មជ្ឈមណ្ឌល​ជាតិ​សំរាប់​វិស្វកម្ម​ហ្សេ​ណេ​ទិ​ចនិង​បច្ចេកវិទ្យា​ជីវសាស្ត្រ វ៉ាក់សាំង​នេះ​ផ្អែក​លើ​វីរុស​adenovirus​និង​ជំងឺ​ផ្តាសាយ​ធម្មតា​។​

​អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​និយាយថា ក្រោយ​សាកល្បង​លើ​សត្វ​កណ្តុរ ការសាកល្បង​លើ​មនុស្ស​នៅ​ដំណាក់កាល​ទី​១​នឹង​ត្រូវ​ចាប់ផ្តើម​នៅ​យ៉ាងយូរ​ត្រឹម​ចុងឆ្នាំ​នេះ ដោយ​រង់ចាំ​ការអនុម័ត​ពី​និយ័ត​​ករ​ស្បៀងអាហារ​និង​ឳ​ស​ថ​។​«​ការ​សក​ល្បង​នេះ​ក៏​ធ្វើ​លើ​វីរុស​បំប្លែង​ខ្លួន​ប្រភេទ​Delta​ផងដែរ ហើយ​ការសាកល្បង​ដំណាក់កាល​ទី​២​អាច​ធ្វើ​នៅ​ខែ​មីនា​ឆ្នាំ​ក្រោយ​សំរាប់​ការប្រើប្រាស់​ទូលំ​ទូ​លា​​យ​នៅ​ពាក់កណ្តាល​ឆ្នាំ​២០២២ បើសិនជា​ការសាកល្បង​បង្ហាញ​លទ្ធផល​ល្អ​»៕

​ការសិក្សា​ស្រាវជ្រាវ​កំពុង​ត្រូវ​ធ្វើឡើង​នៅ​កន្ល​ឬ​ង​ជាច្រើន​ក្នុង​លោក​លើ​វ៉ាក់សាំង​កូវី​ដ​១៩​បាញ់​តាម​រន្ធ​ច្រមុះ​