ដោយៈបាយ័ន/សៀមរាបៈបុរសម្នាក់បានបាត់បង់ជីវិតបន្ទាប់ពីបើកម៉ូតូជ្រុលទៅបុកជាមួយគ្រឿងចក្រនៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ នៅតាមលើផ្លូវកៅស៊ូ ក្នុងភូមិតាយ៉ែក ឃុំតាយ៉ែក ស្រុកសូទ្រនិគម។

បុរសរងគ្រោះជិះម៉ូតូវ៉េវពណ៌ក្រហមពាក់ផ្លាកលេខ 1N-8142 ។ ចំណែកគ្រឿងចក្រប្រភេទត្រាក់ទ័រចូកដី ។ គ្រឿងចក្របើកចេញពីផ្ទះមកសំដៅផ្លូវកៅស៊ូ ជួនពេលម៉ូតូជនរងគ្រោះមកដល់ក៏បុកតែម្តង។

កងរាជអាវុធហត្ថស្រុកសូទ្រនិគម ខេត្តសៀមរាបបាននិយាយឱ្យដឹងថា អ្នកបើកគ្រឿង ឈ្មោះ អុល រស្មី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មកររស់នៅភូមិតាយ៉ែក ឃុំតាយ៉ែក ស្រុកសូទ្រនិគម រត់គេចខ្លួនបន្ទាប់ពីកើតហេតុ។

សពឈ្មោះ សូ ខុម ភេទប្រុស អាយុ៦៦ឆ្នាំ មានទីលំនៅភូមិសំរោងខាងជើង ឃុំសំរោង ស្រុកសូទ្រនិគម ។ជនរងគ្រោះបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ៕សរន