ដោយ:សុខុម/ស្ទឹងត្រែង:កូវីដ១៩បានផ្ទុះឆ្លងរាលដាលសារជាថ្មីម្ដងទៀតក្នុងខេត្តស្ទឹងត្រែងមានអ្នកជំងឺស្លាប់ម្នាក់និង១៧នាក់បានឆ្លងក្នុងមួយថ្ងៃគិតត្រឹមម៉ោង ៥ល្ងាចថ្ងៃទី១១ ខែសីហាឆ្នាំ ២០២១។ករណីផ្ទុះឡើងជាថ្មីនេះមនុស្សជាច្រើនរយនាក់បានចូលរួមធ្វើសំណាកនៅផ្សារស្ទឹងត្រែង។

រដ្ឋបាលខេត្តស្ទឹងត្រែងបានប្រកាសវេលាម៉ោង ៥ល្ងាចថ្ងៃទី ១១ខែ សីហាថារកឃើញអ្នកឆ្លងថ្មី ១៧នាក់ក្នុងនោះមានស្រី ៩នាក់ករណីព្រឹត្តិការណ៍ ២០កុម្ភៈ។មានស្ត្រីម្នាក់បានស្លាប់នៅកន្លែងព្យាបាលថ្ងៃដដែលនេះនិងមិនមានអ្នកជាសះស្បើយថ្មីនោះឡើយ។